រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញ អាណត្តិទី៣ លើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំសាមញ្ត អាណត្តិទី៣ លើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្ត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៤៨ អាណត្តិទី៣ មានរបៀបវារៈចំនួន១០ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-ប្រសាសន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ (គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ ខែកក្កដា ឆ្នាំ២០២៤)
៧-ស្តាប់របាយការណ៍ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-ស្តាប់របាយការណ៍ របស់គណៈកម្មាធិការលទ្ធកម្ម
-ស្តាប់របាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៨-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ
៩-បញ្ហាផ្សេងៗ
១០-ប្រសាសន៍បូកសរុប ៕