ឯកឧត្តម ស ថេត ចាត់តំណាងនាំយកសម្ភារ: និងថវិកា ២លានរៀល ផ្តល់ជូនដល់លោកស្រី ម៉ក់ សុគន្ធ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី
ភ្នំពេញ៖ ដោយតែងតែគិតគូរពីសុខទុក្ខជាប្រចាំ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានចាត់តំណាង លោក សាន សុខសីហា ដើម្បីនាំយកសម្ភារ: និងថវិកាចំនួន ២លានរៀល ផ្តល់ជូនដល់លោកស្រី ម៉ក់ សុគន្ធ អាយុ ៤៣ឆ្នាំ រស់នៅភូមិសន្សំកុសល១ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី សម្រាប់ដោះស្រាយចំណាយលើការសម្រាកព្យាបាលនេះ ។
សូមបញ្ជាក់ថាជនរងគ្រោះបានទទួលគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់បែកលលាក្បាល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ។
ក្រុមគ្រួសារជនរងគ្រោះ បានគោរពថ្លែងអំណរគុណដល់ទឹកចិត្តរបស់ឯកឧត្តម ស ថេត ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ក្រុមការងារមកជួយស្របពេលដែលគាត់កំពុងជួបបញ្ហា និងមានការខ្វះខាតផ្នែកជីវភាព៕