**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម**ឆៀកចល័ត នៅខេត្តព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៧ កមរា**សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”

ឃុំចំនួន៤ ក្នុងស្រុកខ្សាច់កណ្តាល ទទួលបានវគ្គណ្តុះបណ្តាលគណៈ កម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ៖ ឃុំចំនួន៤ក្នុងស្រុកខ្សាច់កណ្តាល រួមមាន ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំកំពង់ចម្លង និងឃុំតាឯក ស្មើនឹង១៦ភូមិ ត្រូវបានគណៈកម្មការរដ្ឋបាលស្ដីពីតួនាទីភារកិច្ចក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បេីកវគ្គបណ្តុះបណ្តាលជូនដល់ មេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យដើម្បីអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងសាររាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ នៅសាលាស្រុកខ្សាច់កណ្តាល។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមានប្រសាសន៍ថាគណៈកម្មការដែលទទួលបានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវត្រងត្រាប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋទាំង៤ឃុំនៅថ្ងៃខាងមុខនេះ​អោយទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។

លោក អនុប្រធានមន្ទីរបានថ្លែងបន្តថា ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។

លោកបានអំពាវនាវដល់ លោកមេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាដោយអោយពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។

លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញដោយធ្វើយ៉ាងណាពន្លឿនសក​ម្ម​ភាពការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋឱ្យអស់ត្រឹមឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។

លោក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។

លោកអភិបាលស្រុក បានរំលឹកដល់គណកម្មការរដ្ឋបាល​ ត្រូវពិនិត្យអោយបានត្រឹមត្រូវនូវ​តួលេខ​ដីរដ្ឋ​ សាលារៀន​ វត្ត​ បឹង​ ព្រែក​ ដីសាធសរណ:ដែលមាននៅក្នុងមូលដ្ឋាន​អោយបានច្បាស់លាស់​ មុននឹងធ្វេីការកំនត់ចុះបញ្ជី៕

អត្ថបទដែលជាប់ទាក់ទង