**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន​ ណារ៉ុន​ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្តីពីការចិញ្ចឹមបីបាច់កុមារតូច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្តីពីការចិញ្ចឹមបីបាច់កុមារតូច។ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច ដែលបាន កំណត់ចក្ខុវិស័យថា៖ “កុមារតូចទាំងអស់ចាប់តាំងពីកកំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេ វាគាំពារ និងអភិវឌ្ឍ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា”។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ​ រដ្ឋមន្ត្រី មានប្រសាសន៍ថា ស្ថិតក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។

ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ ថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាពមានការកើនឡើងពី ៨ ៩ ១១ថ្នាក់ នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់ ១៤,៩៥៦ថ្នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះឆ្នាំសិក្សា ២០២២-២០២៣ ថ្នាក់មត្តេយ្យសិក្សារដ្ឋមាន ៨,៤៥២ថ្នាក់ មត្តេយ្យសិក្សាសហគមន៍មាន ៣,៤៥៩ថ្នាក់ (ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ មានលក្ខណៈស្តង់ដាមាន ១,៣០៥ថ្នាក់) និងថ្នាក់មត្តេយ្យសិក្សាឯកជនមាន ៣,០៤៥ថ្នាក់។ ចំពោះកុមារអាយុ ៥ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចគ្រប់រូបភាព ៦៤.៨% រីឯកុមារ ៣៦%ផ្សេងទៀត ដែលមិនទាន់ទទួលបានអត្ថប្រយោជន៍ នៃការអភិវឌ្ឍ ចាំបាច់ត្រូវរួមគ្នាវិនិយោគបែបពហុវិស័យ ដើម្បីពួកគេមានលទ្ធភាពទទួលបានការអប់រំបានទាន់ពេលវេលា ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតនៃការសិក្សា។ យើងក៏លើកទឹកចិត្តមាតាបិតា ឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់កុមារតូចបានទទួលការសិក្សាពីដំបូង តាមរយៈការទទួលចំណេះដឹងពីគូ មត្តេយ្យសិក្សានិងអ្នកជំនាញផ្សេងទៀត ដើម្បីជួយពួកគេឱ្យយល់ដឹងពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច ៕

អត្ថបទដែលជាប់ទាក់ទង