**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

នាយករដ្ឋមន្រ្តីកម្ពុជា លើកទឹកចិត្តឲ្យភាគីអេមីរ៉ាត អារ៉ាប់រួម មានការពិចារណាលើការវិនិយោគលើវិស័យកសិកម្មចំនួន២ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យភាគីអេមីរ៉ាត អារ៉ាប់រួម មានការពិចារណាលើការវិនិយោគលើវិស័យកសិកម្មចំនួន២ រួមមាន៖
ទី១-វិស័យស្រូវអង្គរ ដែលកម្ពុជាមានស្រូវ ប្រមាណ៦លានតោន ដែលអាចនាំចេញ, ក្នុងន័យនេះ សម្ដេចតេជោបានស្នើឲ្យមានការពិចារណាបង្កើតរោងម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុក និងបណ្ដាញទិញ ដើម្បីធ្វើការសកែច្នៃស្រូវ សម្រាប់នាំចេញ។
ទី២-លើវិស័យស្វាយចន្ទី ដែលកម្ពុជាមានស្វាយចន្ទី ជាង១លានតោនហើយ, ហើយសព្វថ្ងៃនេះពុំទាន់មានការកែច្នៃសម្រាប់នាំចេញនៅឡើយ ដូច្នេះសម្ដេចតេជោបានស្នើឱ្យមានការពិចារណា ជំរុញការវិនិយោគ មកវិនិយោគលើការកែច្នៃស្វាយចន្ទី សម្រាប់នាំចេញទៅ អេមីរ៉ាត អារ៉ាប់រួមផង ហើយក៏នាំចេញទៅកាន់ប្រទេសដទៃទៀតផងដែរ។

សម្តដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងឱកាសដែរ សម្តេច​ បានអនុញ្ញាតឱ្យ ឯកឧត្ដម បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​ នៃប្រទេសអេមីរ៉ាត​អា​រ៉ាប់​រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្ដីរីករាយ ជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយសម្តេច បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ នឹងនាំមក នូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង