**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់

អភិបាលខេត្តព្រះសីហនុ ណែនាំបងប្អូនប្រជាពលរដ្ឋមិនត្រូវនាំគ្នាទៅបំពានចាប់យកដីដែលមានកម្មសិទ្ធស្របច្បាប់របស់អ្នកដទៃទៀតនោះទេ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់-ទទួលយកដីឡូត៍ជូនប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ ក្នុងចំណោម ២៥០គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយឈ្នះ-ឈ្នះ របស់រដ្ឋបាលខេត្ត ដែលមានទំហំ ៥x២០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានកោតសរសើរក្រុមការងារអន្តរវិស័យដែលបានខិតខំចុះស្រាវជ្រាវអង្កេតដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងអរគុណធនាគារកាណាឌីយ៉ា ដែលបានសុខចិត្តលះបង់បរិច្ចាគដីតាមការស្នើសុំរបស់រដ្ឋបាលខេត្ត ដោះស្រាយគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រោះទីតាំងដីនេះមានប្រវត្តិនៃការចូលកាន់កាប់របស់ប្រជាពលរដ្ឋនៅលើដីមានប្លង់កម្មសិទ្ធស្របច្បាប់របស់ធនាគារកាណាឌីយ៉ា ក៏ប៉ុន្តែធនាគារមិនបានកាន់កាប់ជាប់លាប ដែលបណ្តាលឱ្យប្រជាពលរដ្ឋនាំគ្នាមកកាន់កាប់ និងរស់នៅរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានធ្វើការសម្របសម្រួលជាមួយធនាគារកាណាឌីយ៉ា ក្នុងការដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ ក្នុងចំណោម ២៥០គ្រួសារ ទទួលយកនូវគោលនយោបាយនេះ ហើយរដ្ឋបាលខេត្តនឹងបន្តសម្របសម្រួលជូនប្រជាពលរដ្ឋដែលនៅសេសសល់ បើគាត់ស្ម័គ្រចិត្តទទួលយកគោលនយោបានឈ្នះ-ឈ្នះនេះ រដ្ឋបាលខេត្តនឹងធ្វើការសម្របសម្រួលបន្តចាប់ឆ្នោតជូនពួកគាត់បន្តទៀត ប្រសិនបើគាត់មិនព្រមទទួលយក គឺរដ្ឋបាលខេត្ត មានតែអនុវត្តទៅតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ដីរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយការចាប់ឆ្នោតនាពេលនេះ គឺជាការបញ្ជាក់ពីសក្ខីភាពនឹងនរ និងការទទួលបានដីឡូត៍យ៉ាងពិតបា្រកដសម្រាប់បងប្អូនប្រជាពលរដ្ឋទាំង ១៦១គ្រួសារ ហើយរដ្ឋបាលខេត្ត បន្តសហការជាមួយខាងធនាគារកាណាឌីយ៉ា ដើម្បីបំពេញនីតិវិធីកាត់ប្លង់ចេញពីប្លង់របស់ធនាគារកាណាឌីយ៉ា ដើម្បីយកមកធ្វើការបែងចែកជូនប្រជាពលរដ្ឋដែលបានទទួលលេខក្បាលដីនៅពេលចាប់ឆ្នោតនេះ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានស្នើសុំបងប្អូនប្រជាពលរដ្ឋដែលចាប់បានដីឡូត៍ណាមួយ គឺជាភាពសុខសាន្ត ដោយមិនមានការភ័យក្លាយពីការបាត់បង់ដីធ្លីរបស់បងប្អូន ព្រមទាំងមានសិទ្ធកាន់កាប់ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងបានណែនាំបងប្អូនប្រជាពលរដ្ឋមិនត្រូវនាំគ្នាទៅបំពានចាប់យកដីដែលមានកម្មសិទ្ធស្របច្បាប់របស់អ្នកដទៃ ក៏ដូចជាចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់បន្តទៀតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង