**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)

ឯកឧត្ដម កែវ រតនៈ៖ សមិទ្ធផលដែលកម្ពុជា ទទួលបានមកដល់បច្ចុប្បន្ន មិនមែនធ្លាក់មកពីលើមេឃ ឬកើតមានដោយឯងៗនោះទេ

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ន រួមមានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ គឺបានមកពីការប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ឯកឧត្ដមបានលើកឡើងបែបនេះ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅបរិវេណវត្តទួលត្បែង ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ មកពី៦ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន២,៥៤៧នាក់ ដោយបានការអញ្ជើញចូលរួមពីលោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

ឯកឧត្ដម កែវ រតនៈ បានថ្លែងពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំឈើតុំ ក៏ដូចជាទូទាំងខេត្ត និងបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដមបានលើកឡើងផងដែរថា «សមិទ្ធផលដែលកើតមាននៅទូទាំងខេត្ត និយាយជារួមនឹងនិយាយដោយឡែក ក្នុងស្រុកក្រគរយើងផ្ទាល់ ដូចជារោងចក្រ សហគ្រាស ផ្លូវជាតិលេខ៥ ផ្លូវកៅស៊ូជនបទ សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ…។ល។ គឺមិនមែនធ្លាក់ពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ពិតណាស់ថា នេះជាជោគជ័យរបស់យើងទាំងអស់គ្នា ហើយយើងក៏មិនទាន់ស្កប់ស្កល់ ទៅនឹងភាពជោគជ័យនេះផងដែរ ដោយហេតុថា យើងនៅតែត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រ និងជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។

ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ឯកឧត្ដម កែវ រតនៈ ក៏មានចែកជូនវត្ថុកំដរដៃ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណ២,៥៤៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង, ប្រេងឆា១ដប, ត្រីខ១០កំប៉ុង និងប៉ីចេង១កញ្ចប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង