ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការកាប់រានទន្រ្ទានដីរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការកាប់រានទន្រ្ទានដីរដ្ឋ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការនៃក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ ៕