ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់ ក្នុងការចូលរួមគ្រប់កិច្ចការទាំអស់ ដើម្បីអាចធានាបានការអនុវត្ត គោលនយោបាយប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ថាដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព, សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់នៅក្នុងការចូលរួមក្នុងគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិតពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយរបស់បក្ស ឱ្យមានលទ្ធផលផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន។