**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សិស្សានុសិស្សចំនួន ៥០នាក់ ទទួលបានវគ្គបណ្តុះបណ្តាលពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អំពីចលនា អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម

ភ្នំពេញ៖ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា រួមជាមួយលោកគ្រូ សៅ សម្បត្តិ ទីប្រឹក្សាយុវជនប្រចាំវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្ដីអំពីចលនា អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ ក្នុងនោះ ស្រី ៣៩នាក់ ប្រុស ១១នាក់ ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៣ (១ថ្ងៃពេញ) ស្ថិតនៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនរលាប្អៀរ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់ដោយទទួលលទ្ធផលតាមការគ្រោងទុក ហើយយុវជនស្ម័គ្រចិត្តដែលមកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលា និងទទួលយកវគ្គបណ្ដុះបណ្ដាលមួយនេះ។

គូសបញ្ជាក់ផងដែរថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះមានគោលបំណងចង់ឲ្យ យុវជនកាកបាទក្រហមកម្ពុជាយល់ច្បាស់ពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ដើម្បីបន្តនូវទិសដៅការងារប្រកបដោយគុណភាពខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង