បណ្ឌិត ហ៊ុន ម៉ាណែត អរគុណកងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ជួយរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណកងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងលះបង់កម្លាំងកាយ និងពេលវេលា ដើម្បីចូលរួមចំណែកជួយរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ និងមោទនភាពជាតិ។