សម្តេចតេជោ បញ្ជាក់ឡើងវិញថា ថ្ងៃដែល ស ឡុងដេត ប្រជុំ គឺថ្ងៃ៣ មិថុនា មិនមែនល្ងាចម្សិលមិញទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ មិថុនានេះ បានកែតម្រូវចំពោះការលើកឡើងរបស់សម្តេច ដោយបញ្ជាក់ថា ថ្ងៃដែល ស ឡុងដេត ដឹកនាំកិច្ចប្រជុំមន្ត្រីបក្សភ្លើងទៀន នៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក គឺធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ដោយមិនមែនល្ងាចម្សិលមិញនោះទេ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «កែតម្រូវថ្ងៃដែលស សាឡុងដេតប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀនខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោកគឺធ្វើនៅថ្ងៃ៣មិថុនា២០២៣មិនមែនល្ងាចម្សិលម៉ិញដូចការលើកឡើងរបស់ខ្ញុំព្រឹកមិញនេះទេ»។
សម្តេចតេជោបន្តថា «ឯខ្លឹមសារអាក្រក់បំផុត តែខ្ញុំចាត់ទុកថា វាជាសិទ្ធិរបស់លោកឯង ក្នុងការពន្យល់ទៅកាន់អង្គប្រជុំតាមវិធីបោកប្រាស់។ បើមានលើកក្រោយបែបនេះទៀតខ្ញុំចាត់ទុកថាជាការញុះញង់» ៕