សម្តេចតេជោ៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល
ក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទារណ៍ចំពោះថៅកែរោងច្រក ដែលត្រូវបើកប្រាក់ខែឲ្យកម្មកររបស់ខ្លួន នៅកម្ពុជាអាចបើកជាប្រាក់ដុល្លារបាន ដោយមិនចាំបាច់យកទៅប្តូរជារូបិយប័ណ្ណជាតិ រួចទើបយកមកបើកប្រាក់ខែឲ្យកម្មករ កម្មការិនីវិញនោះទេ ដែលនេះជាភាពងាយស្រួលមួយក្នុងការទូទាត់ ដែលប្រទេសដទៃមិនមានដូចកម្ពុជាឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល ប៉ុន្តែជាទូទៅប្រាក់ទាំងអស់ ដែលបានចាយក្នុងទីផ្សារកម្ពុជា ដែលចំណុចងាយស្រួលសម្រាប់ទាក់ទាញការវិនិយោគ» ៕