អភិបាលខេត្តកណ្ដាល៖ ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នារសៀលដ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ភោធឆ្លងកុដិ ក្លោងទ្វារ សាលាបឋមសិក្សារស្មីសាមគ្គីភូមិធំ និងសមិទ្ធិផលនានា វត្តកៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណី អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នាកសាងកុសលផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ក្នុងសម័យតេជោសន្តិភាព ៕