**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

នាយឧត្តម​សេនីយ៍​ ជា​ តារា​៖ អ្វីៗយើងកំពុងមានជាស្នាដៃរបស់អតីតៈ​យុទ្ធជន​ និងត្រូវបន្តចូលរួមលុបបំបាត់ឲ្យអស់នូវមនោគមវិជ្ជាខ្មៅកខ្វក់របស់ជនក្បត់ជាតិ៣ជំនាន់ដើម្បីអនាគតរុងរឿងរបស់កូនចៅយើង

ភ្នំពេញ​: ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាសម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតៈយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០២៣ បានអញ្ជើញបំពាក់មេដាយការពារជាតិ​ជូនបងប្អូនអតីតៈយុទ្ធជនស្រុកប្រាសាទបាគង​ ចំនួន ៥៧៥នាក់ ព្រមទាំង​ លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំង ឃុំ មានជ័យ ក្នុងមុខដំណែង បានចូលរួមចំនួន ១៤២នាក់។

ឯកឧត្តម នាយឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាភ័ព្វសំណាងនៃយើងទាំងអស់គ្នា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះ មាតុភូមិពីកណ្តាប់ដៃនៃរបប ប៉ុល ពត និងបានជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។

រាជរដ្ឋាភិបាល​សម្តេចតេជោ​តែងតែយកចិត្តទុកដាក់គិតគូរ តបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន យើងក្នុងពេលកន្លងមក កសាងនូវវប្បធម៌ចែករំលែក ឈានទៅកសាងសង្គមមួយប្រកបដោយសមធម៌។

សម្តេចតេជោ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈ ការផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន​​ ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូល ឆ្នាំ, ការកែប្រែដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់, ការដាក់ឱ្យដំណើរការ ប្រើប្រាស់សេវាកាតអេធីអ៊ឹមតាមប្រព័ន្ធធនាគារ ងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់, ការដាក់ ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍយោធិនពិការ ដូចជាមណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧គូលែន ក្បែរនេះ ។ល។

អ្វីៗដែលបានលើកឡើងនេះ ជាជ្រុងមួយនៃការគិតគូរយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់អតីតៈយុទ្ធជន នៅមានសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ នៃយើងទទួលបាន ដោយឃើញនឹងភ្នែក បង្ហាញច្បាស់ថា ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលប្រសូត្រចេញពី គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិនៃយើង ដោយធ្វើ ដំណើរទៅមុខយ៉ាងស្វាហាប់ រកអនាគតដ៏ភ្លឺស្វាង។

ដូច្នេះ មានតែរាជរដ្ឋាភិបាលប្រសូត្រចេញពី គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រធាននៃយើងទាំងអស់គ្នាជាអតីតៈយុទ្ធជនកម្ពុជា គឺជាឆ្នាំងបាយមិនចេះរីងស្ងួត របស់យើងគ្រប់ជំនាន់។

យើងទាំងអស់គ្នា សូមសម្តែងនូវការគោរព គាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពគាំទ្រ ស្មោះត្រង់ដាច់ខាត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ នាពេលអនាគត។

ឯកឧត្តម នាយឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​ ជា​ តារា​ បាន​បញ្ជាក់​ថា​ អ្វីដែល​យើងមាន​នៅថ្ងៃនេះ​ ពិតជាបានមកពីពលីកម្មដ៏ធំធេងរបស់ អតីតៈ​យុទ្ធជន​កម្ពុជា​និង​ សំណូមពរ៖
ទី១-សូមបងប្អូនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បន្តជាប្រធានអតីតៈយុទ្ធជនកម្ពុជា ជាតំណាងឲ្យផលប្រយោជន៍យើងទាំងអស់គ្នា។
ទី២-សូមបងប្អូនអតីតៈយុទ្ធជន និងមន្ត្រីអាជ្ញារធរមូលដ្ឋាន បន្តចូលរួមលុបបំបាត់មនោគមវិជ្ជាជ្រុល និយម ខ្មៅកខ្វក់របស់អាក្បត់ជាតិ៣ជំនាន់ និងបក្សពួក ឲ្យអស់ពីមូលដ្ឋានយើង និងទទួលយកនូវអ្វីដែលជាសមិទ្ធផលបានឃើញនឹងភ្នែក នោះគឺ សន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន ការរស់នៅសុខដុមរម្យនារបស់កូនចៅយើងគ្រប់ជំនាន់។

ក្នុងឱកាស​បំពាក់​មេដាយមាស​ការពារជាតិ​ជូនចំពោះ​អតីតៈ​យុទ្ធជន​នៅស្រុក​ប្រាសាទ​បាគង​ទាំង ៥៧៥រូប​ ឯកឧត្តម នាយឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​ បានជូន​ថវិកា​សម្តេច​តេជោ​ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ជូន​លោកគ្រូ​ អ្នកគ្រូ​ ឃុំមានជ័យ​ ចំនួន ១៤២នាក់​ ក្នុងម្នាក់ៗទទួលបាន ៤ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង