បណ្ឌិត ហ៊ុន ម៉ាណែត៖ របបរាជានិយមនៅកម្ពុជា បានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ១៩៩៣ ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំ ១៩៩៣ ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ហើយដំណើរការប្រជាធិបតេយ្យនេះបានបន្តជារៀងរាល់ ៥ ឆ្នាំម្តងយ៉ាងទៀងទាត់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំបន្តិចម្តងៗ រហូតក្លាយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដោយសារតួលេខនៃអ្នកចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ៕