**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តម បណ្ឌិត កៅ ថាច​៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយ​ចន្ទី នាពេលអនាគត

ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃ​គ្រាប់ស្វាយចន្ទី និងវេចខ្ចប់ និងប្អូនៗជាសិស្ស​និស្សិតសកលវិទ្យាល័យក្រចេះ ប្រមាណជាង ១០០នាក់ នៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម បណ្ឌិត មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ បងប្អូនតំណាងសហគមន៍ និងសិស្សនិស្សិត ដែលមានវត្តមាននៅក្នុងទីនេះ អំពីការរស់នៅ ការសិក្សា និងការប្រកបមុខរបរដាំដុះស្វាយចន្ទី និងដំណាំផ្សេងៗទៀត ហេីយបន្ទាប់មកឯកឧត្តម បណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើង​នូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរ​ផ្សេងៗ​មកកាន់ធនាគារ  ARDB។

ឯកឧត្តម បណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករ​ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយ​ចន្ទី នាពេលអនាគត។ ដូច្នេះហើយដើម្បីឲ្យកម្ពុជា ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗដែលបងប្អូនបានលើកឡើងនោះចាំបាច់ត្រូវធ្វើការដោះស្រាយ។

ឯកឧត្ដម បណ្ឌិត ក៏បន្តស្នើសុំឲ្យប្រជាកសិករ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នាគួរ៖
១-សូមចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ និងផ្សារភ្ជាប់ទៅទីផ្សារ។
២-រួមគ្នាស្នេីសុំឥណទានជាទុនវិនិយោគ​សម្រាប់សាងសង់ឃ្លាំង លាន ហាល ដើម្បីទប់ស្កាត់​ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលេីទីផ្សារ។
៣-ក្នុងករណី តំណាងសហគមន៍ ឬសមាជិកសហគមន៍ ឬប្រជាកសិករដែលចង់​បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី គឺបងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ឃ្លាំងស្តុក លាន ហាល ជាដើម។ ហើយអត្រាការប្រាក់នេះ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និងដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។

ឯកឧត្តម បណ្ឌិត បានលើកទឹកចិត្តដល់​បងប្អូនអាចគិតគូរស្នើសុំឥណទាន ពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជា​ទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់​ឥណទាន ជូនរហូតដល់៧០ភាគរយ នៃតម្លៃគ្រាប់ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។

ឯកឧត្តម បណ្ឌិត ក៏បានសំណូមពរ​ដល់ប្រជាកសិករទាំអស់ គួរសិក្សាពីបច្ចេកទេស​ឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារ​ផងដែរ នៅពេលទទួលបានឥណទាន ពីធនាគារ។

គួរបញ្ជាក់ផងដែរថា ផ្ទៃដីដាំដុះស្វាយចន្ទី នៅទូទាំងខេត្តក្រចេះមានប្រមាណជាង ៨០,០០០ហិកតា។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ប្អូនៗនិស្សិត ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន ៕

អត្ថបទដែលជាប់ទាក់ទង