**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា**ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះ ក្នុងឃុំស្វយទាប ៥០គ្រួសារ**សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមជនសង្ស័យ​ និងក្រុមក្មេងទំនេីង ១២នាក់

ឯកឧត្តម ហ៊ុន ម៉ានី អំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេសកូវីដ១៩ ដែលបន្តមានវត្តមានក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅភូមិតាធម្ម ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងអង្គ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិករដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារចុះជួយស្រុក និងឃុំ វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. រួមទាំងប្រជាពលរដ្ឋប្រមាណ ២,០០០នាក់។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមជាមួយលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន កម្ពុជាទាំងអស់ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ នាពេលនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចុះមកធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីទាំងអស់ ក្នុងថ្ងៃនេះ។

ឯកឧត្តមក៏បានអំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេសកូវីដ១៩ ដែលបន្តមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលោកបានផ្សារភ្ជាប់អំពីសារៈសំខាន់នៃកាចាក់វ៉ាក់សាំងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តតាមរយៈការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ចាប់តាំងពីបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតឱ្យបានធ្វើជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមក លោក និងក្រុមការងារ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តផ្សេងៗដែលចូលរួមជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅ ជាប់ជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទោះក្នុងដំណាក់កាល លំបាកយ៉ាងណាក៏ដោយ។

ឯកឧត្តមបានរំលេចថា ជាធម្មតារាល់ការខិតខំប្រឹងប្រែងនាពេលកន្លងមក និងនាពេលបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅមាន ចំណុចខ្វះខាត ប៉ុន្តែគណបក្សប្រជាជនតែងតែនៅ ដឹងពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេល និងនៅបន្តខិតខំដើម្បីប្រជាជនខ្មែរ និងអនាគតកូនចៅខ្មែរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ៕

អត្ថបទដែលជាប់ទាក់ទង