USGS៖ គ្រោះរញ្ជួយដីកម្រិត ៦.២ រិចទ័របានវាយប្រហារភាគខាងជើងប្រទេសជប៉ុន
ជប៉ុន៖ យោងតាម AFP ការរញ្ជួយដីរបស់ប្រទេសជប៉ុនបានវាយប្រហារកោះហុកកៃដូនៅម៉ោង ១៨:៥៥ ម៉ោងក្នុងស្រុក (០៩:៥៤:៤៥ UTC) ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា មិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីនោះទេ។
ដូចដែលបានរាយការណ៍ពីមុន ការរញ្ជួយដី Gauteng បានវាយប្រហារនៅម៉ោងប្រហែល ២:៣៨ ម៉ោងក្នុងស្រុក (០០:៣៨:៥២ UTC) USGS បានវាស់វែងវាថាមានរ៉ិចទ័រ ៥.០។
ក្រុមប្រឹក្សាមូលដ្ឋានសម្រាប់ភូមិសាស្ត្រ (CGS) បានបញ្ជាក់ពីការរញ្ជួយដីនេះ ដោយបានកត់ត្រាវាជាមួយនឹងកម្រិត ៤.៤ រ៉ិចទ័រ នេះបើយោងតាមបណ្តាញ Seismograph អាហ្វ្រិកខាងត្បូង (SANSN)។
CGS បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីមានទីតាំងនៅ Boksburg ចម្ងាយពីរបីគីឡូម៉ែត្រនៅខាងក្រៅ East Rand Proprietary Mine (ERPM) នៅ East Rand of Johannesburg។
របាយការណ៍មុននេះ បានដាក់ចំណុចកណ្តាលនៃការរញ្ជួយដីនៅជិត Alberton ។ យោងតាម USGS វាមានចម្ងាយ ៦ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីប្រជុំជន East Rand ។
ប្រភព៖ The South African
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]