**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា វគ្គ៣២ «ការចរចាបរាជ័យ»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។

ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣២ « ការចរចាបរាជ័យ »
លោក អ៊ីស្សេ អ៊ីណូអេ អតីតសមាជិកសភាប្រទេសជប៉ុន និងជាអតីតទីប្រឹក្សារាជរដ្ឋាភិបាល សរសេររៀបរាប់ក្នុងសៀវភៅលោក គឺសម្តេចព្រះនរោត្តម សីហនុ តំណាងឱ្យលោក សឺន សាន និងខ្មែរក្រហម នៅតែទាមទារឱ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា ឯភាគីសម្តេច ហ៊ុន សែន ឬសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅតែទាមទារឱ្យកម្ចាត់ ប៉ុល ពត។ ពាក្យថាកម្ចាត់ ប៉ុល ពត និងដកកងទ័ពវៀតណាមរបស់ភាគីទាំងពីរសុទ្ធសឹងតែជាសារគន្លឹះស្លាប់រស់រៀងៗខ្លួន។ ភាគីសម្តេចព្រះនរោត្តម សីហនុ ទាមទារឱ្យដកកងទ័ពវៀតណាម គឺដើម្បីងាយស្រួល ឬផ្តល់ឱកាសឱ្យចលនា ព្រះអង្គ ព្រមទាំងលោកសឺន សាន និងប៉ុល ពត វាយរំលំរបបភ្នំពេញ ហើយចូលមកកាន់អំណាចវិញបាន។

ប្រសិនបើកងទ័ពវៀតណាមមិនចាកចេញពីកម្ពុជាទាំងស្រុងទេ រដ្ឋាភិបាលត្រីភាគីនឹងគ្មានឱកាសវាយឈ្នះឡើយ ហើយម្យ៉ាងបានហេតុផលថា វៀតណាមដាក់អាណានិគមលើកម្ពុជាផងដែរ។ គឺអាចជាលេស ឬហេតុផលមួយដ៏សមស្រប ក្នុងការបង្ហាញទៅពិភពលោក។
ការរក្សាទុកពួក ប៉ុល ពត ដោយសារ ប៉ុល ពត មានកងទ័ពច្រើន កម្លាំងខ្លាំង និងការពារពីការឈ្លានពានរបស់វៀតណាមបានខ្លះ។ ម្យ៉ាងសម្ដេចព្រះនរោត្តម សីហនុ អាចនឹងព្រួយបារម្ភថា បើបោះបង់ ប៉ុល ពត ចលនារបស់កងទ័ពព្រះអង្គក៏ពិបាក ព្រោះកងទ័ពខ្មែរក្រហមនឹងវាយកងទ័ពរបស់ព្រះអង្គដែរនិងព្រះអង្គក៏មិនទាន់សង្ឃឹមឬជឿជាក់១០០%ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា នឹងថ្វាយអំណាចដល់ព្រះអង្គឡើងវិញដែរ។ នយោបាយនៅពេលនោះ គឺខ្ចីដៃគ្នាប្រើម្តងម្នាក់។ ប៉ុន្តែ ព្រះអង្គក៏ចាញ់បោកខ្មែរក្រហមផងដែរ ព្រោះគេសុខចិត្តថ្វាយអំណាយឱ្យព្រះអង្គធ្វើជា មេដឹកនាំ ត្រីភាគី គឺដើម្បីបិទបាំងភ្នែកច្រមុះអន្តរជាតិ ពីអំពើឃោរឃៅរបស់ពួកគេ។

ក្នុងជំនួបមួយជាមួយលោក អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃ កម្ពុជាប្រជាធិបតេយ្យ អំឡុងជាងពាក់កណ្តាល ឆ្នាំ១៩៧៩ មេដឹកនាំបក្សកុម្មុយនីស្ត លោក តេង ស៊ាវពីង ប្រាប់លោក អៀង សារី ថា ធ្វើយ៉ាងណាទាក់ទាញសម្តេច សីហនុ ឱ្យចូលមកសហការជាមួយខ្មែរក្រហម ទោះបីពេលខ្លះព្រះអង្គរិះគន់ ឬវាយប្រហារខ្មែរក្រហមក៏ដោយ។ លោក តេង ស៊ាវពីង ឱ្យ អៀង សារី អត់ធ្មត់ កុំតបត និងព្យាយាមបញ្ចុះបញ្ចូលសម្ដេចសីហុនឱ្យបាន ព្រោះព្រះអង្គមានឥទ្ធិពលនៅលើឆាកអន្តរជាតិ។ ចំណែកភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញក៏ដូចគ្នា។ គេមិនអាចសម្រេចដកកងទ័ពវិញភ្លាមទេ ដូចក្នុងជំនួបជាមួយសម្តេចព្រះនរោត្តម សីហនុ លើកទី១ ឆ្នាំ១៩៨៧ នៅប៉ារីស សម្តេច ហ៊ុន សែន ទូលសម្ដេច សីហុន ថាសាធារណរដ្ឋប្រជាមានិតកម្ពុជា មានទិសដៅច្បាស់ក្នុងការដកកងទ័ពវៀតណាម គឺឈ្នះប៉ុល ពត ភ្លាម កងទ័ពវៀតណាមអាចដកចេញភ្លាម យ៉ាងយូរត្រឹមឆ្នាំ១៩៨០។ ប៉ុន្តែក្រោយឈ្នះប៉ុល ពត ភ្លាម កម្លាំង ប៉ុល ពត នៅខ្លាំង ហើយដើររាតត្បាត ឆក់ប្លន់ និងកាប់សម្លាប់ប្រជាជនគ្រប់ទីកន្លែង។

ម្យ៉ាងដោយសារកម្លាំងប្រជាជនកម្ពុជាទូទាំងប្រទេសទ្រុឌទ្រោមដោយទារុណកម្ម ការបង្អត់អាហារ ការគ្មានថ្នាំព្យាបាល ហើយកងទ័ពនៅមានចំនួនតិចទៀតនោះ ដូច្នេះកាលវិភាគ ឬប្រក្រតិទិននៃការដកកងទ័ពវៀតណាមត្រូវពន្យារ និងត្រូវរកដំណោះស្រាយថ្មីដែលសមល្មមអាចធ្វើទៅបាន រហូតមានកិច្ចព្រមព្រៀងប៉ារីស។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ពិសេសសម្តេច ហ៊ុន សែន មិនអាចទុកចិត្តថាក្រោយការដកកងទ័ពវៀតណាអស់ពីកម្ពុជា ប្រទេសមានសន្តិភាព ហើយ ប៉ុល ពត មិនបន្តកាប់សម្លាប់ប្រជាជនទៀតនោះទេ។ ដូចលោក សឺន សាន និងសម្ដេច សីហនុ លើកឡើងនៅសន្និសីទក្រុងប៉ារីស ឆ្នាំ១៩៨៨ ថា ឱ្យតែវៀតណាមដកកងទ័ព រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស ឬដួលរលំភ្លាម។ ដោយសារការមន្ទិលមិនទុកចិត្តគ្នានេះ ទើបការធ្វើការចរចាសន្តិភាព ចេះតែអូសបន្លាយយូរទៅៗ ហើយទោះបីកិច្ចចរចាទាំងនៅ ហ្វែរ អង់ តាដឺន័រ និងក្រុងប៉ារីស ក៏លទ្ធផលមិនបានសម្រេចដែរ ព្រោះភាគីទាំងសងខាងមានហេតុផល និងត្រូវការចំណេញខាងនយោបាយរៀងៗខ្លួន។

ក្នុងជំនួបចរចាលើកទី១ នៅប៉ារីស ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៨៨ សម្តេច ហ៊ុន សែន បានជួបសន្ទនាជាមួយនឹងលោក រេហ្សី ដឺប្រេ (Regi Debaray) ទីប្រឹក្សាប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ មីតែរ៉ង់។ នៅព្រឹកថ្ងៃទី២០មករា ឆ្នាំ១៩៨៨ សម្តេច ហ៊ុន សែន បានជួបសម្តេចនរោត្តម សីហនុ ។ កិច្ចចរចាលើកនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២០ ដល់២១មករា ឆ្នាំ១៩៨៨ ធ្វើឡើងនៅសណ្ឋាគារ សាំង ហ្សែ ហើយតាមរយៈទូរលេខដែលផ្ញើមកសម្តេច ស ខេង និងក្រសួងការបរទេសបានឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំមាន៖

១. ប្រក្រតិទិនដកកងទ័ពវៀតណាម ២. កម្ចាត់កម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហម ៣. បណ្តាបញ្ហានៃរដ្ឋាភិបាលចម្រុះ ៤. របបនយោបាយអនាគតរបស់កម្ពុជា ៥. ការធានារ៉ាប់រងអន្តរជាតិ និងត្រួតពិនិត្យអន្តរជាតិ ការដកកងទ័ពវៀតណាម សម្តេចព្រះនរោត្តម សីហនុ ទាមទារឱ្យដកនៅឆ្នាំ១៩៨៨ ហើយយឺតបំផុតគឺត្រឹមឆ្នាំ១៩៨៩ ទោះបីបណ្តាភាគីចរចាមានការព្រមព្រៀងគ្នាបាន ឬមិនបាន។ សម្តេចព្រះនរោត្តម សីហនុ មិនទទួលពិភាក្សាប្រក្រតិទិនដកកងទ័ពវៀតណាមក្នុងក្របខ័ណ្ឌនយោបាយមួយទេ។ ព្រះអង្គចង់ គឺដកកងទ័ពវៀតណាមជាឯកតោភាគី ព្រោះព្រះអង្គបដិសេធការផ្សារភ្ជាប់បញ្ហាកងទ័ពវៀតណាមជាមួយការកម្ចាត់កម្លាំង ប៉ុល ពត។ សម្តេចព្រះនរោត្តម សីហនុ ចាត់ទុកថា កូនសោបញ្ហាកម្ពុជា មិនស្ថិតនៅក្នុងកណ្តាប់ដៃ សីហនុ-ហ៊ុនសែន ទេ តែនៅក្នុងដៃចិនដែលមានថៃគាំទ្រ និងវៀតណាមមានសូវៀតគាំទ្រ។

ក. អំពីរដ្ឋាភិបាលចម្រុះសម្តេចព្រះនរោត្តម សីហនុ មានបន្ទូលថា ចិននឹងមិនទទួលយកការកម្ចាត់កម្លាំងប្រដាប់អាវុធរបស់ ប៉ុល ពត ទេ ហើយក៏នឹងមិនទទួលយកការបញ្ជូនកម្លាំងអន្តរជាតិរក្សាសន្តិសុខចូលមកកម្ពុជាដែរ។ តាមសម្តេចព្រះនរោត្តម សីហនុ គឺចាំបាច់ត្រូវបង្កើតរដ្ឋាភិបាលមួយដែលមាន សមាសភាព៤ភាគី និងកងទ័ពមួយដែលមានសមាសភាព៤ភាគីដែរ។ ប្រសិនបើមានការគំរាមកំហែងពីកងទ័ព ប៉ុល ពត គឺកងទ័ពសម្តេចព្រះនរោត្តម សីហនុ សហការជាមួយនឹងកងទ័ពក្រុងភ្នំពេញ (សម្តេច ហ៊ុន សែន) ដើម្បីប្រឆាំង។
ក្នុងរយៈពេលរង់ចាំការបោះឆ្នោតជាទូទៅ សម្តេចព្រះនរោត្តម សីហនុ ស្នើបង្កើតរដ្ឋាភិបាល បណ្តោះអាសន្នមួយ ដើម្បីចាត់តាំងការបោះឆ្នោត ហើយប្រសិនបើមានបណ្តាភាគីផ្សេងទៀតចូលរួមកាន់តែល្អ។ តែបើគ្មានទេ នោះគឺជារដ្ឋាភិបាលមួយដែលអាស្រ័យដោយសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ប៉ុន្តែនោះជារដ្ឋាភិបាលមួយរបស់រដ្ឋកម្ពុជា ដែលមិនមែនជាសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬកម្ពុជាប្រជាធិបតេយ្យ។ សម្តេច ព្រះនរោត្តម សីហនុ រក្សាជំហររឹងប៉ឹង និងទាមទារឱ្យលុបបំបាត់សាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់មកទើបព្រះអង្គចូលរួមក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន។ សម្តេច ហ៊ុន សែន សួរសម្ដេចព្រះនរោត្តម សីហនុ បញ្ជាក់អំពីរបបសង្គមកម្ពុជាថ្មី និងផ្អែកលើច្បាប់ណា? ព្រះអង្គមានបន្ទូលឆ្លើយថា បញ្ហានេះគួរដាក់ចេញពិនិត្យនៅសន្និសីទអន្តរជាតិ។

ខ. អំពីសន្និសីទអន្តរជាតិ
សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលថា ទ្រង់យល់ព្រមជាមួយ ម៉ុកតា (លោកបណ្ឌិត ម៉ុកតា គូស៊ូម៉ា អាតម៉ាតហ្សា ជារដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី) ចាត់តាំងតុមូលមួយតូចនៅហ្សាកាតាជាមួយការចូលរួមរបស់សម្ដេច ហ៊ុន សែន, ង្វៀន កូថាច់ និងព្រះអង្គ ឬតុមូលមួយទំហំមធ្យម ជាមួយនឹងការចូលរួមបើកទូលាយជាមួយវៀតណាម, លាវ, បណ្តាភាគីកម្ពុជា, អាស៊ាន, ចិន, ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ បើសិនជាចិន និងខ្មែរក្រហមមិនចូលរួម ក៏មិនអីដែរ ព្រោះនេះគ្រាន់តែជាកិច្ចប្រជុំតុមូល ពុំមែនជាសន្និសីទអន្តរជាតិនោះទេ។ បន្ទាប់មកសន្និសីទអន្តរជាតិក្រៅក្របខ័ណ្ឌមួយ នៃអង្គការសហប្រជាជាតិ អាចនឹងបានកោះប្រជុំនៅវីយែន។ សារទូរលេខបញ្ជាក់ថា ក្នុងថ្ងៃប្រជុំទី១ (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨៨) សម្តេចព្រះនរោត្តមសីហនុ បានបដិសេធរាល់សំណើទាំងអស់ដែលសម្តេច ហ៊ុន សែន ដាក់ចេញ ហើយសង្កត់ធ្ងន់លើចំណុចមួយចំនួន៖
១. កំណត់ប្រក្រតិទិនជាក់ស្តែងនៃការដកកងទ័ពវៀតណាម ដោយមិនទទួលកម្ចាត់កម្លាំងប្រដាប់អាវុធខ្មែរក្រហម មានន័យ ថាសម្ដេចព្រះនរោត្តម សីហនុ ដកកងទ័ពជាឯកតោភាគី ហើយថែមទាំងដកនៅមុនឆ្នាំ១៩៩០ទៀត។ ២. សម្ពន្ធភាពចម្រុះសមាសភាព៤ទាំង ខាងនយោបាយ និងយោធាឬសមាសភាព២ រវាង បណ្តាកម្លាំងរបស់សម្ដេច ហ៊ុន សែន និងសម្ដេចព្រះនរោត្តម សីហនុ ជាមួយនឹងលក្ខខណ្ឌលុបបំបាត់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែព្រះអង្គមានសិទ្ធិលាលែងតំណែងចេញពីរដ្ឋាភិបាលចម្រុះត្រីភាគីដោយគ្មានសិទ្ធិរំលាយវា។ ព្រះអង្គបដិសេធ ចេញសេចក្តីថ្លែងការណ៍រួម ឬសេចក្តីប្រកាសសារព័ត៌មាន បើសិនជាការចរចាមិនសម្រេចនូវលទ្ធផលណា មួយ។ កាលនោះការចរចា ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលមិត្តភាព ប៉ុន្តែក្រោយមកតានតឹងបន្តិច ព្រោះសម្តេច ហ៊ុន សែន ត្រូវប្តូរផ្តាច់ការពារគោលជំហររបស់សាធារណរដ្ឋប្រជាមានិត-កម្ពុជា។ ការចរចាអាចបញ្ចប់នៅថ្ងៃ២១ ខែមករាឆ្នាំ១៩៨៨ ព្រោះភាគីទាំងសងខាងសុទ្ធតែរក្សាខ្ជាប់នូវគោលជំហររបស់ខ្លួន។ ក្នុងការចរចាថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ដែលសារទូរលេខបានទទួលនៅថ្ងៃ២២ ខែមករា ឆ្នាំ១៩៨៨ បញ្ជាក់ថា សម្តេច ហ៊ុន សែន បានដាក់ចេញប្រក្រតិទិនដកកងទ័ពវៀតណាម ក្នុងរង្វង់២៤ខែ។ ទន្ទឹមនឹងនេះ បញ្ជាក់ច្បាស់ពីការដកកងទ័ពត្រូវដំណើរការក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងមួយ

ផ្សារភ្ចាប់ជាមួយនឹងការកម្ចាត់កម្លាំងយោធារបស់ ប៉ុល ពត និងបញ្ចប់រាល់ការ ជ្រៀតជ្រែក ការប្រើប្រាស់ដែនដីប្រទេសក្រៅប្រឆាំងកម្ពុជា។
សម្តេច ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានលើកសំណួរមួយចំនួនដើម្បីឱ្យបានដឹងច្បាស់ជាង អំពីរដ្ឋាភិបាលបណ្តោះអាសន្នទ្វេភាគី ដែលសម្តេច សីហនុ បានលើកយោបល់កាលពីថ្ងៃទី២០មករា ឆ្នាំ១៩៨៨ ហើយសម្ដេចក៏ស្ទាបស្ទង់សម្តេច សីហនុ អំពីការដែលសម្ដេចជួបលោកសឺន សាន (ព្រោះលោក សឺន សាន សំណូមពរជួបសម្ដេចដោយសម្ងាត់)។ ជាលទ្ធផល សម្តេចសីហនុ យល់ព្រមទុកឱ្យសម្ដេចជួបលោក សឺន សាន ហើយឆ្លងតាមរយៈនោះ សម្ដេចដឹងច្បាស់ជាង ថាតើលោក សឺន សាន ចង់បានអ្វីឱ្យប្រាកដ ដើម្បីសំដៅជួយបន្ថែមព័ត៌មានឱ្យសម្តេច សីហនុ និងភាគីសម្ដេច ហ៊ុន សែន វិភាគសភាពការណ៍ច្បាស់ជាង។
លទ្ធផលនៃការចរចាថ្ងៃទី២ (ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨) ភាគីទាំងពីរឯកភាពលើចំណុចមួយចំនួនដូចតទៅ៖
១. របបនយោបាយអនាគតរបស់កម្ពុជា ត្រូវសម្រេចដោយប្រជាជនកម្ពុជា ដែលស្តែងឡើងតាមរយ:នៃការបោះឆ្នោតជាទូទៅ។
២. បណ្តាគ្រប់ភាគី ឯករាជ្យ អព្យាក្រឹត មិនចូលបក្សសម្ពន្ធ មានន័យថា មិនចូលរួមក្នុងសម្ពន្ធយោធាណាមួយ គ្មានមូលដ្ឋានយោធាបរទេស គ្មានកងទ័ពបរទេសបោះនៅលើទឹកដីកម្ពុជា។
៣. សន្និសីទអន្តរជាតិ និងត្រួតពិនិត្យអន្តរជាតិ។
៤. បញ្ចប់រាល់សង្រ្គាមដោយស្លាបប៉ាកកា (រាល់ពាក្យសម្តីវាយប្រហារគ្នាទៅវិញទៅមក ហើយសម្តេចសីហនុ បានសុំទោសសម្ដេចហ៊ុន សែន ដោយមិនថ្កោលទោសសម្ដេចថាជាបរិវាររបស់វៀតណាមទៀត)។ ភាគីទាំងពីរក៏ព្រមព្រៀងគ្នាផងដែរ ដើម្បីជួបគ្នាលើកទី៣ នៅវិមានឆាងស៊ូ នៃដំណាក់សម្តេចព្រះនរោត្តម សីហនុ នៅកូរ៉េខាងជើង។ សម្តេច ហ៊ុន សែន លើកជាសំណួរថា នៅក្រុងហ្សាកាតា តើមានហេតុផលអ្វីដែលត្រូវឱ្យ សម្ដេចចូលប្រជុំ? ព្រោះបើសម្តេចសីហនុ មិនអាចតំណាងឱ្យ ខៀវ សំផន និងសឺន សាន បានផងនោះតើ សឺន សាន និងខៀវ សំផន មានលទ្ធភាពនឹងតំណាងឱ្យសម្តេច សីហនុបានឬទេ? នៅក្នុងការប្រជុំដូច្នេះ បើគ្មានវត្តមានសម្តេច សីហនុ ចូលរួមប្រជុំទេ សម្ដេចក៏មិនចូលរួមប្រជុំដែរ។ ពេលនោះសម្ដេច ហ៊ុន សែន ប្រកាសប្រាប់ទៅលោក សឺន សាន ថាសម្ដេចលែងធ្វើអនុប្រធានក្រុមប្រឹក្សាជាតិទៀតហើយ ហើយថ្ងៃណាមួយបើលោក សឺន សាន ចង់ធ្វើជាប្រធាន អាចស្នើទៅសម្ដេចដើម្បីពិនិត្យឡើងវិញ។ ប៉ុន្ដែបើសម្ដេចមិនធ្វើអនុប្រធានទេ នោះសម្តេចព្រះនរោត្តម សីហនុ ក៏អត់បានធ្វើប្រធានក្រុមប្រឹក្សាជាតិដែរ ហើយក៏អត់បានចូលក្រុមប្រឹក្សាជាតិទៀតផង។ ដូច្នេះបញ្ហាទៅជាយ៉ាងម៉េច? នោះការជ្រើសរើសនៅសល់បីជម្រើស។

ជម្រើសទី១ ក្រុមប្រឹក្សាជាតិ ត្រូវធ្វើសកម្មភាពភ្លាម ដោយមិនចាំបាច់រង់ចាំវត្តមានសម្តេចសីហនុ ព្រោះបញ្ហាស្នូលនៃសន្តិភាពមិនមែនសម្តេច សីហនុឡើយ។ បញ្ហាស្នូល គឺក្រុមប្រឹក្សាជាតិ។ បើប្រទេសទាំងអស់លើសកលលោក ទុកក្រុមប្រឹក្សាជាតិជាកូនសោ ក្រុមប្រឹក្សាជាតិត្រូវប្រជុំភ្លាមដើម្បីធ្វើការងារ ព្រោះការងារច្រើនណាស់។
ដូចជាការឈប់បាញ់ដោយស្ម័គ្រចិត្ត ការបញ្ឈប់ជំនួយយោធា ការបញ្ជូនប្រតិភូទៅអង្គការសហប្រជាជាតិ ការជំរុញបើកសន្និសីទអន្តរជាតិក្រុង ប៉ារីស ដើម្បីរៀបចំកិច្ចព្រមព្រៀងឱ្យបានឆាប់។ ឯបញ្ហាជ្រើសរើសប្រធានក្រុមប្រឹក្សាជាតិ ជាគោលការណ៍ត្រូវធ្វើសហប្រធានប្តូរវេន ឬប្រធានប្តូរវេន។ នេះជាការជ្រើសរើសទី១ ដើម្បីឱក្រុមប្រឹកជាតិធ្វើការដោយមិនរង់ចាំសម្តេច សីហនុ ព្រោះសម្តេចសីហនុ ទុកព្រះកាយឱ្យនៅក្រៅក្រុមប្រឹក្សាជាតិដោយព្រះអង្គឯង។ ខ្សែរបស់សម្តេច សីហនុ គឺសម្តេចជាអ្នកចង។

ជម្រើសទី២ គឺរំលាយចោលក្រុមប្រឹក្សាជាតិ បើគិតថាសម្តេច សីហនុជាកូនសោ តែកុំភ្លេចថា ក្រុមប្រឹក្សាធ្វើឡើងនៅហ្សាកាតា។ អាយុជីវិតរបស់ក្រុមប្រឹក្សាជាតិ តភ្ជាប់ជាមួយអាយុជីវិតឯកសារ នៃប្រទេសធំទាំង៥ និងភ្ជាប់ជាមួយអាយុជីវិតនៃសន្ធិសញ្ញាក្រុងប៉ារីស។ ដូច្នេះ បើគេយល់ថាគ្មានសម្តេច សីហនុ ធ្វើមិនកើត គេគួររំលាយក្រុមប្រឹក្សាជាតិចោល ហើយចំពោះសំណូមពរ នឹងលើកបញ្ហានេះទៅជាមួយសហប្រធានសន្និសីទក្រុងប៉ារីស គឺឥណ្ឌូនេស៊ី និងបារាំង ព្រោះសម្ដេចបានសួរទៅសហប្រធានសន្និសីទក្រុងប៉ារីសហើយ គឺឥណ្ឌូនេស៊ី និងបារាំង ថា១២នាក់នោះអត់មានសម្តេច សីហនុ ទេ។ តើធ្វើការបានឬ? សហប្រធានឆ្លើយថា ធ្វើបាន។ ចុះពេលបង្កើតហើយគ្មានសម្តេច សីហនុ គេមិនព្រមធ្វើការ។ បើមិនព្រមធ្វើការ ត្រូវនិយាយឱ្យច្បាស់ រង់ចាំសម្តេចសីហនុ ឬក៏ក្រុមប្រឹក្សាជាតិធ្វើការ? នេះជាជម្រើសទី២ ហើយបើរំលាយក្រុមប្រឹក្សាជាតិដោយសារតែសម្តេច សីហនុម្នាក់ រឿងនេះមិនចាំបាច់ធ្វើអ្វីទៀតទេ គឺបញ្ចប់ត្រឹមប៉ុណ្ណេះ។
ឯជម្រើសទី៣ សម្ដេច ហ៊ុន សែន ប្រាប់ទៅលោក សឺន សាន និងលោក ខៀវ សំផនថា គឺជាការជ្រើសរើសដោយមានការសម្បទានពីសម្ដេចជាអ្នកជួយ មិនមែនស្នើមកសម្ដេចទេ ព្រោះ រដ្ឋាភិបាលក្រុងភ្នំពេញមានសំឡេងច្រើនជាង។ នោះទើបលេចចេញជាសំណើថា សម្តេច សីហនុនៅក្រៅក្រុមប្រឹក្សាជាតិ ឬនៅក្នុងក្រុមប្រឹក្សាជាតិ។ ប៉ុន្តែបើចង់ឱ្យសម្តេច សីហនុ ចូល ត្រូវស្នើមកខាងក្រុងភ្នំពេញជាលាយលក្ខណ៍អក្សរ មិនមែនស្នើតាមសារព័ត៌មានទេ។ ខាងភ្នំពេញនឹងជួយសម្រួលសំណើរបបប្រធាន ហើយបើស្នើឱ្យខាងភ្នំពេញធ្វើជាអនុប្រធាន ខាងភ្នំពេញក៏នឹងស្នើឱ្យធ្វើប្រធានដែរ។ ម្យ៉ាង សម្តេច សីហនុ ជាប្រធានាធិបតី នៃរដ្ឋាភិបាលត្រីភាគី ព្រះអង្គនៅពីលើក្បាលលោក សឺន សាន លោក ខៀវ សំផន បាន

តែនៅពីលើរបបក្រុងភ្នំពេញនៅមិនបានទេ ព្រោះសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្រុងភ្នំពេញ ពុំមាននរណាមានសិទ្ធិនៅពីលើក្បាលបានទេ។ ដូច្នេះកុំចង់លេងស្នៀតបោកប្រាស់ របបក្រុងភ្នំពេញអត់ជឿទេ។ ព្រោះតាំងពីឆ្នាំ១៩៧៩ ពេលកំពុងវាយ ប៉ុល ពត សម្តេច សីហនុ បែរជានៅជាមួយនឹង ប៉ុល ពត ម្ដងហើយម្ដងទៀត។ ដូច្នេះមានជម្រើសបី បើស្នើឱ្យកែប្រែសម្ដេចនឹងជួយ។ បើមិនស្នើទេក៏អត់ទៅ ព្រោះចំណងកំពុងជាប់ដៃខាងត្រីភាគី បើចង់ឱ្យសម្ដេចជួយដោះត្រូវតែទន់ភ្លន់។ ព្រោះមានអ្នកការទូតសូវៀតម្នាក់ បានទៅគាល់សម្តេចព្រះនរោត្តម សីហនុ ហើយប្រាប់ថាសម្តេច សីហនុ យល់ព្រមហើយ ៧បូក៧ គឺបន្ថែមសមាសភាពខាងភ្នំពេញចូលម្នាក់ និងខាងសម្ដេច សីហនុម្នាក់ដែរ ដោយសម្ដេច សីហនុធ្វើប្រធាន ឯសម្ដេច ហ៊ុន សែនធ្វើជាអនុប្រធាន។ ប៉ុន្តែនៅពេលអ្នកការទូតនោះឱ្យសម្តេចព្រះនរោត្តម សីហនុ សរសេរសំបុត្រជា លាយលក្ខណ៍អក្សរ ឬធ្វើសេចក្តីថ្លែងការណ៍ សម្តេច សីហនុ បែរជាពុំព្រមធ្វើ ដោយយកលេសថា ទាល់តែសម្ដេច ហ៊ុន សែន លើកសម្តេចសីហនុ ធ្វើជាប្រធានក្រុមប្រឹក្សាជាតិសិន នៅអង្គប្រជុំទី១ ហើយអង្គប្រជុំទី២ ទើបរើសអនុប្រធាន។ ក្នុងន័យនេះ សម្ដេចព្រះនរោត្តម សីហនុ មិនប្រើពាក្យថារើសសម្ដេច ហ៊ុន សែន ទេ គឺរើស អនុប្រធាន។ ប៉ុន្ដែសម្ដេច ហ៊ុន សែន មិនយល់ព្រមនោះទេ ដោយសំអាងថា បើត្រូវរើស គឺរើសក្នុងពេលជាមួយគ្នា។ សម្ដេច ហ៊ុន សែន បានផ្តាំទៅលោក សឺន សាន ថាខាងក្រុងភ្នំពេញមិនមែនជាកូនក្មេងសម្រាប់បោកប្រាស់ទេ ហើយក៏មិនបានទាត់សម្តេចព្រះនរោត្តម សីហនុ ចោលដែរ គឺ សម្តេច សីហនុ ដកព្រះកាយដោយព្រះអង្គឯង។
សម្ដេច ហ៊ុន សែន ថ្លែងប្រាប់ក្រុមត្រីភាគថា សម្ដេចមិនបំផ្លាញដំណោះស្រាយនយោបាយទេ គឺនៅតែចាត់ទុកក្រុមប្រឹក្សាជាតិជាស្នូល ប៉ុន្ដែមិនមែនសម្តេចព្រះនរោត្តម សីហនុ។ បើគ្មានក្រុមប្រឹក្សាជាតិ ក៏គ្មានអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែរ។

អត្ថបទដែលជាប់ទាក់ទង