**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានកោតសរសើរកិច្ចសហប្រតិបត្តិការចិន-អារ៉ាប់ ដែលកំពុងរីកចម្រើន ខណៈសន្និសីទធុរកិច្ចបានបើកនៅទីក្រុងរីយ៉ាដ

រីយ៉ាដ÷រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បាននិយាយកាលពីថ្ងៃអាទិត្យថា សន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ គឺជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពអារ៉ាប់-ចិនជាប្រវត្តិសាស្ត្រ កសាងអនាគតរួមគ្នាដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងពិភពលោក។លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នៅក្នុងពិធីបើកសន្និសីទដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman Al Saud ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែង និងជឿនលឿនរវាងបណ្តាប្រទេសអារ៉ាប់ និងចិនក្នុងគ្រប់វិស័យវិនិយោគសំខាន់ៗទាំងអស់។លោកបានបន្ថែមថា ប្រធានបទនៃសន្និសីទ “កិច្ចសហប្រតិបត្តិការដើម្បីភាពចម្រុងចម្រើន” បង្ហាញពីសារៈសំខាន់ដ៏អស្ចារ្យ សក្ដានុពល ភាពឆបគ្នា និងចក្ខុវិស័យរួម ដែលបញ្ជាក់ពីទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងពិភពអារ៉ាប់ និងប្រទេសចិន។លោកបាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអារ៉ាប់ ហើយទំហំនៃការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានឈានដល់ ៤៣០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើង ៣១ ភាគរយពីឆ្នាំ ២០២១ ។

លោកបានបញ្ជាក់បន្ថែមទៀតថា ពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត-ចិន ដែលបង្កើតបានប្រហែល ២៥ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរវាងប្រទេសចិន និងប្រទេសអារ៉ាប់ បានកើនឡើងដល់ ១០៦.១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើង ៣០ ភាគរយពីឆ្នាំ ២០២១។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងវិនិយោគអារ៉ាប៊ីសាអូឌីត Khalid Al-Falih បានស្វាគមន៍ចំពោះការចូលរួមរបស់ចិននៅក្នុងសន្និសីទ ដែលលោកបាននិយាយថា “កំពុងឆ្ពោះទៅរកកំណើន និងការពង្រីក”។លោក Al-Falih បាននិយាយថា ប្រទេសអារ៉ាប់នឹងធ្វើការជាមួយប្រទេសចិន ដើម្បីចាប់យកឱកាសសម្រាប់សមាហរណកម្មសេដ្ឋកិច្ចទូលំទូលាយនៃភាគីទាំងពីរ។

លោកបានបន្ថែមថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសចិនបានកើនឡើង ២០ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែនៅតែមានសក្ដានុពលក្នុងការបង្កើនលំហូរវិនិយោគក្នុងទិសដៅផ្សេងទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារដ៏ធំ និងរីកចម្រើនរបស់ប្រទេសចិន។នៅក្នុងសុន្ទរកថារបស់លោក អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទរបស់អារ៉ាប៊ីសាអូឌីត គឺជាការបន្តនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ខ្លួន ចាប់តាំងពីរៀបចំកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងក្នុងឆ្នាំ ២០២២ នៅទីក្រុងរីយ៉ាដ ដែលបានផ្តល់ “កម្លាំងរុញច្រានថ្មី”។

ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង