**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញនិងសង្គមស៊ីវិលរួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេប

ភ្នំពេញ៖ មន្ត្រីជំនាញនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិលជំរុញឱ្យអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេបដើម្បីកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់ ខណៈ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេបនៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមមានការការឡើងគួរឱ្យព្រួយបារម្មណ៍។
ថ្លែងក្នុងសិក្ខាសាលាស្តីពីបារីអេឡិចត្រូនិកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៣នៅសាលារាជធានីភ្នំពេញឯកឧត្តម អ៊ីមរ៉ន ហាស្សាន់អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បារីអេឡិចត្រូនិក ឬវេប ពិតជាបានបង្កផលប៉ះពាល់ដល់ សង្គមជាតិ ជាពិសេសបានបំផ្លាសអនាគតកុមារ និងយុវជនបើសិនបើពួកគេប្រើប្រាស់ផលិតផលនេះ។
លោកបានជំរុញឱ្យមន្ត្រីខណ្ឌ សង្កាត់ និងនគរបាលមូលដ្ឋាន ត្រូវរឹតបន្តឹង ទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ បារីអេឡិចត្រូនិក ឬវេប ស្របតាមលិខិតគតិយុត្តិដែលមាននៅតាមមូលដ្ឋានរៀងខ្លួនឱ្យកាន់តែតឹងរឹងបំផុត។ យកចិត្តតុកដាក់បន្ថែមយកចិត្តទុកដាក់ចុះបង្ក្រាបអន្តរាគមន៍ បង្ក្រាបបទល្បើស បន្តសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកំណត់មុខសញ្ញា បិទទីតាំងអាជីវកម្ម ជួញដូរផលិតផលដ៏គ្រោះថ្នាក់នេះ ជាបន្ទាន់។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានមានប្រសាសន៍ថា ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគិតគូរបញ្ហានេះជាប្រចាំ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ប៉ុន្តែបើទោះបីជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចាត់វិធានការលើការប្រើប្រាស់ ការនាំចូលបារីអេឡិចត្រូនិកយ៉ាងណាក្តីតែ ក៏នៅមានឈ្មួញ ខិលខូចនាំតែបន្តផ្សព្វផ្សាយ និងនាំចូលឧបករណ៍នេះនៅកម្ពុជាដដែល។
លោកឧត្តមសេនីយ៍ឯក បានបន្តថា កាលពីខែមីនា ឆ្នាំ២០២១កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ ស្តីពីការចាត់វិធានការបង្ការទប់ស្កាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលបាលបានគិតគូយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអំពាវនាវដល់ យុវជនកុំឱ្យមានកាភ្លើតភ្លើនប្រើប្រាស់បារីអេឡិចត្រូនិក និងបើប្រាស់ឧបករណ៍អេចណ៍ធីភីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបងថវិកា ខាតពេលវេលាជាដើម។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួតបានបញ្ជាក់ថា សមត្ថកិច្ចនៅតែអនុវត្តន៍ច្បាប់យ៉ាងតឹងរឹងហើយបន្តសហការជាមួយក្រសួងស្ថាប័ននានាដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ពីការប្រើប្រាស់ផលិតនេះ។
សំឡេង៖«អ៊ីចឹងទេអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានខិតខំសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង កុំប្រើប្រាស់ផលិតផលទាំងអស់ហ្នឹង ពេលអតមានអ្នកប្រើប្រាស់ ក៏អតមានទីផ្សារ ហើយឈ្មួញក៏មិនដឹងទៅលក់ឱ្យអ្នកណាទេ ។ ហើយយើងងាយស្រួលក្នុងការបង្រ្កាបឈ្មួញទុចរិត»។
បើយោងតាមការអង្កេតត្រួតពិនិត្យជាប្រចាំរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជាបានបង្ហាញ ក្នុងសិក្ខាសាលាស្ដីពីបារីអេឡិចត្រូនិកនៅរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារ ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។
យ៉ាងណាមិញ បើយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ ចែកចាយ និងជួញដូរបារីអេឡិចត្រូនិកនៅក្នុងសាលារៀន បានបង្ហាញឱ្យឃើញថា យុវជន និងកុមារ ដែលជាសិស្សភាគច្រើន បានឃើញ បានស្គាល់ ជាពិសេសបានទិញបារីអេឡិចត្រូនិក (Vape) មកប្រើប្រាស់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។ ដូច្នេះ វត្តមាននៃការផ្សព្វផ្សាយលក់ ក៏ដូចជាការបង្ហាញអំពីការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើមនេះ គឺពិតជាជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះយុវជន និងកុមារ និងឈានដល់ការបំផ្លាញអនាគតពួកគេ។ យុវជន និងកុមារជាអនាគតធនធានមនុស្សរបស់ប្រទេសជាតិ ហើយពួកគេគួរតែត្រូវបានការពារ កុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដែលបង្កដោយបារីអេឡិចត្រូនិក។ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យចាប់ផ្ដើមប្រើប្រាស់ ឬបញ្ឍប់ការប្រើប្រាស់បារីអេឡិចត្រូនិក អាជ្ញាធរបាក៉ព័ន្ធគួរតែមានយន្តការផ្លូវច្បាប់បន្ថែម ដើម្បីដាក់ទោសទ័ណ្ឌដល់អ្នកលក់បារីអេឡិចត្រូនិក និងអន្តរាគមន៍លើការហាមឃាត់កាតនាំចូលបារីអេឡិចត្រូនិក ពីព្រោះថា បើគ្មានការនាំចូល ក៏គ្មានការប្រើប្រាស់ដែរ។
គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង