ឯកឧត្ដម គង់ សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកវិស័យសុខាភិបាល ស្ថិតក្នុងក្រុងតាខ្មៅ
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃច័ន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកវិស័យសុខាភិបាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការគោរពដឹងគុណនូវគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះកងទ័ពអាវស នៅគ្រប់កម្រិតទូទាំងក្រុងតាខ្មៅ ដែលបាននិងកំពុងបំពេញការងារបម្រើ បងប្អូនប្រជាពលរដ្ឋកន្លងមក ជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
សូមប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕