ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់បុរសម្នាក់ មានរោគសញ្ញាឈឺទ្រូង និងហត់រយៈពេលជាងមួយខែមកហើយ
ភ្នំពេញ៖ ប្អូនប្រុស ផលសុវណ្ណ អាយុ ៣៥ឆ្នាំ មានទីលំនៅខេត្តកណ្តាល មានមុខរបរ ជាអ្នកដាក់មង និងដកឈូក មានរោគសញ្ញាឈឺទ្រូង និងហត់រយៈពេលជាងមួយខែមកហើយ ក្រោយពីតាមដាន និងពិនិត្យរួចមក ឃើញមានរោគវិនិច្ឆ័យជាជំងឺទឹកដក់ក្នុងស្រោមសួតខាងឆ្វេង ដោយសារមេរោគរបេង ដោយក្រុមគ្រូពេទ្យធ្វើការចោះបង្ហូរទឹកចេញពីសួតនិងធ្វើការច្រឹបសាច់ស្រោមសួតទៅវិភាគ មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ ។
បន្ទាប់ពីពិនិត្យតាមដាន និងព្យាបាលមក អ្នកជំងឺមានសភាពធូរស្រាល និងអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។