**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងមហាផ្ទៃ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧

ភ្នំពេញ៖ ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងមានការរីកចម្រើនយ៉ាបឆាប់រហ័ស ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានរៀបចំកសាង និងដាក់ឱ្យប្រើប្រាស់នូវក្របខណ្ឌគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់ រួមមាន៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣០​ និងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។

ដើម្បីឆ្លើយតប និងគាំទ្រនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលខាងលើ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល រយះពេល៥ឆ្នាំ (២០២៣-២០២៧) នៅថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។

គួររំលឹកបន្ថែមដែរថា ការសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧នេះ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងដឹកនាំតម្រង់ទិស និងយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន ដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ​ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ រួមជាមួយសមាជិកតំណាងមកពីអគ្គនាយកដ្ឋានក្រោមចំណុះ និងក្រុមការងារនៃលេខាធិការដ្ឋាន ដែលជាក្រុមការងារបច្ចេកទេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ជាក្រុមការងារស្នូលក្នុងការសិក្សាស្រាវជ្រាវ និងប្រមូល ចងក្រងធាតុចូល ដើម្បីរៀបចំខ្លឹមសារសម្រាប់តាក់តែងនូវផែនការយុទ្ធសាស្ត្រនេះលេចចេញជារូបរាងរហូតទទួលបានការឯកភាពសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនបន្ថែមដែរថា ផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលនេះមាន ០៦យុទ្ធសាស្រ្តសំខាន់ៗរួមមាន៖ ទី១.យុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្ស និងបញ្រ្ជាបចំណេះដឹង, ទី២.យុទ្ធសាស្រ្តកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ, ទី៣.យុទ្ធសាស្រ្តពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cyber security and Cybercrime), ទី៤.យុទ្ធសាស្រ្តស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា, ទី៥.យុទ្ធសាស្រ្តពង្រឹងគុណភាពការងារ និងការផ្តល់សេវាសាធារណៈ, ទី៦.យុទ្ធសាស្រ្តអភិបាលកិច្ចបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង