**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង ការិយបិរច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣

បន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣បានរៀបចំកិច្ចប្រជុំ បើកសវនកម្មផ្ទៃក្នុង ការិយបិរច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ (ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន) ប្រារព្ធធ្វើឡើងក្រោអធិបតីភាព ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងប្រតិភូអម ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងគណៈអភិបាលខេត្តទាំង៤ លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងប្រធានពន្ធនាគារខេត្ត លោកអភិបាលក្រុង ស្រុក នៃរដ្ឋបាលខេត្តបានចូលរួម ធ្វើឡើងនៅសាល ធំ សាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានផ្តល់កិត្តិយសដល់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រជុំបើកការងារសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្នុងភូមិភាគ៣ រួមមានខេត្ត បន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង និងខេត្តប៉ៃលិន។

ឯកឧត្តម អភិបាលខេត្ត លើកឡើងថា ការផ្សារភ្ជាប់រដ្ឋបាលថ្នាក់កណ្តាលជាមួយ រដ្ឋបាលដែនដី (ដែលរួមមានរដ្ឋបាលថ្នាក់មូលដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ) គឺជាការងារដ៏មានសារៈសំខាន់ណាស់ដើម្បីអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ជាពិសេសការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៥ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

ថ្លែងនាពេលនោះ ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា នៅក្នុងបរិបទនៃដំណើរការផ្លាស់ប្ដូរបន្ដិចម្ដងៗ ឬទំនើបកម្មរដ្ឋបាលសាធារណៈនេះ ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅក្នុងការរៀបចំតាក់តែង និងការអនុវត្តជាប្រព័ន្ធ នូវកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពិតជាមានភាពចាំបាច់ណាស់ នៅក្នុងខណៈដែលរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែត្រូវបានផ្តល់នូវ សិទ្ធិអំណាចច្រើនឡើងៗ តាមរយៈការផ្ទេរមុខងារនិង ការទទួលខុសត្រូវ ពីថ្នាក់ជាតិ ជាក់ស្ដែងសិទ្ធិអំណាចនៅក្នុង ក្របខ័ណ្ឌនៃការអនុវត្តថវិកា កម្មវិធីដែលកំពុងត្រូវបាន អនុវត្ត ជាជំហានៗ។

ឯកឧត្តមបន្តថា ស្ថិតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម ស្នើឱ្យរដ្ឋបាលគ្រប់ថ្នាក់ គ្រប់អង្គភាព ចូលរួមផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ដើម្បីឲ្យដំណើរការនៃការ ធ្វើសវនកម្មនេះប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អប្រសើរ និងទទួលយកនូវអនុសាសន៍នានាដើម្បីកែលម្អ ដល់គ្រប់គ្រងដឹកនាំរបស់អង្គភាពនីមួយៗកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង