**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

បណ្ឌិត ជា ចាន់តូ៖ សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប មានសុខភាពល្អ គឺមានអ្វីៗគ្រប់យ៉ាង


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនគារជាតិនៃកម្ពុជា បានលើកឡើងថា សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប មានសុខភាពល្អ គឺមានអ្វីៗគ្រប់យ៉ាង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អជាប្រចាំ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងសមិទ្ធផលនានាក្នុងមណ្ឌលសុខភាពតាំងក្រសាំង ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា អគារមណ្ឌលសុខភាពតាំងក្រសាំងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានបន្តទៀតថា សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប មានសុខភាពល្អ គឺមានអ្វីៗគ្រប់យ៉ាង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អជាប្រចាំដោយត្រូវមានការរស់នៅស្អាត មានអនាម័យ ការហូបចុកគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តបែបនេះ មិនមែនមានន័យថាយើងមិនឈឺនោះទេ ។ លើសពីនេះទៀត ត្រូវមានការពិនិត្យសុខភាពជាប្រចាំ និងការតាមដានសុខភាពនៅពេលយើងឈឺ ដោយទៅជួបគ្រូពេទ្យ នឹងអាចជួយឲ្យស្ថានភាពបានប្រសើរឡើង សមដូចពាក្យបុរាណមួយបានពោលថា(ការពារប្រសើរជាព្យាបាល)។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានថ្លែងអំណរគុណដល់ ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់មណ្ឌលសុខភាព ដើម្បីទុកជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា និងសូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ជាពិសេសធនាគារអ៊ូរី ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍសង្គម ក្នុងការផ្តល់ជាថវិកាសម្រាប់កសាងមណ្ឌលសុខភាពមួយនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ និងខិតខំថែរក្សាការពារសមិទ្ធផលនេះឲ្យបានគង់វង្ស ទុកជាសម្បត្តិរួមតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង