ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លែព្យាបាលដល់បុរសម្នាក់ មានបញ្ហាស្ទះក្រពេញទឹកមាត់
ភ្នំពេញ៖ ប្អូនប្រុស សំអ៊ុន ឡាយ៉ា អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងខណ្ឌឫស្សីកែវ មានបញ្ហា ស្ទះក្រពេញទឹកមាត់ ដែលនាំឲ្យមានការដក់ទឹកមាត់ប៉ោងនៅផ្នែកខាងក្រោយធ្គាមខាងស្តាំ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការវះកាត់ជូនគាត់ដោយជោគជ័យ និងបានត្រលប់ទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។