សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងឯកឧត្ដម ឈាង ឡាក់ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋជាជនចាស់ជរា ជនមានពិការភាព ស្រីមេមាយ ដែលជួបការលំបាក ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបាននាំយកអំណោយមនុស្សធម៌រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ ៕