សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧៨គ្រួសារ ស្ថិតនៅឃុំវល្លិ៍ស ស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧៨គ្រួសារ ស្ថិតនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសារងគ្រោះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ, នំធុង ១ធុង និងថវិកា ៥ម៉ឺនរៀល។
ក្នុងឱកាសនោះឯកឧត្តមប្រធានសាខា ក៏បានប្រគេនទយ្យទានជូនប្រសង្ឃក្នុងវត្តកណ្តោលដុំ នូវ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ប្រេងឆា ២ដប, ទឹកត្រីទឹកស៉ីអ៉ីវ ២យួរ, នំធុង ២ធុង និងថវិកា ១០ម៉ឺនរៀលផងដែរ ៕