**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

៣ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២លាននាក់ កើនឡើងជាង៧០៩% ធៀបនឹងឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ ឯកឧត្ដម ហោ សារុន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ កើនឡើងជាង៧០៩% ខណៈទេសចរជនជាតិថៃ វៀតណាម និងចិន កំពុងនាំមុខគេ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម ហោ សារុន អញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.២៩១.៥៣៩នាក់ កើនឡើងជាង ៧០៩,៥% ធៀបនឹងឆ្នាំ២០២២។ ទេសចរជនជាតិថៃ វៀតណាម និងចិន កំពុងនាំមុខគេ»។

ទន្ទឹមគ្នានេះ ឯកឧត្ដម ហោ សារុន បានលើកឡើងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គ្រប់រោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវបានអនុញ្ញាតឲ្យចេញមុនម៉ោង ១៥នាទី ដូចស្ត្រីមានផ្ទៃពោះដែរ។ ក្រៅពីនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យស្ថាប័នរដ្ឋ គួរផ្តល់ម៉ោងច្រើនជាង ១៥នាទី។

ឯកឧត្ដម ហោ សារុន បានបញ្ជាក់ថា នេះជាកាយវិការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់ជនមានពិការភាព ពីសំណាក់ថ្នាក់ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។អ្វីដែលពិសេសថែមទៀតនោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យឃើញថា កម្ពុជាមិនត្រឹមតែបំពេញកាតព្វកិច្ច ជាម្ចាស់ផ្ទះរៀបចំការប្រកួតប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានចូលរួមលើកកម្ពស់ស្មារតីតស៊ូ មិនអស់សង្ឃឹម និងទឹកចិត្តមោះមុតរបស់កីឡាករជនពិការ ក្នុងការដណ្តើមជ័យជំនះក្នុងការប្រកួត និងឆ្ពោះទៅកាន់អនាគតមួយប្រកប ដោយភាពកក់ក្តៅគ្មានការរអើស និងមាក់ងាយ។

ឯកឧត្ដម ហោ សារុន បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានលើកតម្កើងគុណតម្លៃបន្ថែមដល់ កីឡាករដែលមានពិការភាព និងលើកកម្ពស់ការគាំទ្រដល់វិស័យពិការភាព។ នៅក្នុងវិស័យទេសចរណ៍ ជនមានពិការភាពក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ផងដែរ។

ឯកឧត្ដមបន្ថែមថា បណ្ឌិត រដ្ឋមន្ត្រី ថោង ខុន តែងតែជំរុញ និងលើកទឹកចិត្តឲ្យមានការផ្តល់ឱកាសការងារដោយផ្ទាល់នៅក្នុងវិស័យទេសចរណ៍ និងបានជំរុញឲ្យមានការគិតគូរពីការសម្រួលហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់តម្រូវការចាំបាច់របស់ជនមានពិការភាព។

បន្ថែមពីនោះទៀត ឯកឧត្ដម ហោ សារុន បានលើកឡើងថា វិស័យទេសចរណ៍ក៏ដូចវិស័យដទៃទៀតដែរ បានរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែដោយសារភាពធន់នៃវិស័យនេះ តាមរយៈការយកចិត្តទុកដាក់គិតគូរពីសំណាក់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន វិស័យទេសចរណ៍បានត្រៀមខ្លួន និងបានចាប់ផ្តើមត្រឡប់ទៅភាពល្អប្រសើរឡើងវិញ ដើម្បីរក្សាកិត្តិនាមជា «មាសបៃតង» របស់កម្ពុជា និងជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង