**អាល្លឺម៉ង់ ប្រកាសបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតសញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្របសម្រួលផលវិវាទ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ**ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ**ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន**ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លង រួមទាំងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក**រដ្ឋមន្រ្តីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការពិត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មានក្នុងប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត**រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា**សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ថ្ងៃ នៅខេត្តមណ្ឌលគិរី**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា**ឯកឧត្ដម ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី**ន.គ.ស. បំភ្លឺការចុះផ្សាយនិងផ្សព្វផ្សាយលើបណ្តាញព័ត៌មាននិងបណ្តាញសង្គមរបស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពាក់ព័ន្ធការទទួលរងពិន័យអន្តរការណ៍**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**សិស្សនិទ្ទេស A ២០នាក់ពីថ្នាក់រៀនតែមួយ!**កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ**នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព**ឯកឧត្ដម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយក្រុមជំនាញ ICANN លើការគ្រប់គ្រងឈ្មោះដែន ក្នុងប្រព័ន្ធអ៊ីនធឺណិត

លោកជំទាវ មិថុនា ភូថង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រកាំ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រកាំ ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកលោកស្រីគណៈអភិបាលស្រុកស្រែអំបិល មន្ត្រីរាជការនៃរដ្ឋបាលស្រុក លោក លោកសី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រីមេភូមិ អនុភូមិ ព្រមទាំងបង ប្អូនប្រជាពលរដ្ឋ នៅស្រុកស្រែអំបិលទាំងអស់ ជាពិសេសវិស័យឯកជននានា ដែលបានខិតខំប្រឹង ប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមថែរក្សា និងសម្អាតអនាម័យបរិស្ថាន សំដៅរួមគ្នាអភិវឌ្ឍស្រុកស្រែអំបិលឱ្យមានការរីកចំរើន និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ រដ្ឋបាលស្រុកស្រែអំបិល គណៈបញ្ជាការឯកភាព ស្រុក និងរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៦ ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក្នុងការ ថែរក្សានូវសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន តាមរយៈការចូលរួមអនុវត្តតួនាទី ភារកិច្ចស្រប តាមការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោកជំទាវ មិថុនា ភូថងបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបាននូវសន្តិភាពនិងស្ថិរភាព នៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរដោយទទួលបាននូវសេចក្តីសុខ សប្បាយរីករាយ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវ បន្តថា ជាក់ស្ដែងសម្រាប់ រាជរដ្ឋាភិបាលអាណត្តិទី៦ ពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រទេសកម្ពុជាយើងទទួល បានជោគជ័យ និងការអភិវឌ្ឍជាច្រើន លើគ្រប់វិស័យគួជាទីមោទកៈដែលរួមមានដូចជា ៖
-ការរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេស
-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅបានយ៉ាងល្អ និងប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា -ការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន
-ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និង
-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាព ជោគជ័យ។ ហើយថ្មីៗនេះ ប្រទេសកម្ពុជាយើងក៏ទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ និងបានបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក បានស្គាល់ តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលទើបតែបានរៀបចំ ពិធីបិទជាផ្លូវការនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹម ជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសកម្ពុជា ក្នុងតួនាទីជាម្ចាស់ផ្ទះ នៃមហាព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ផងដែរ។

លោកជំទាវ មិថុនា ភូថងបន្ថែមទៀតថា ស្រែអំបិល ខេត្តកោះកុង ចាប់តាំងឆ្នាំ១៩៩៦ រហូតដល់ពេលបច្ចុប្បន្នទើបបានរួចរាល់ ហើយលោកជំទាវ មិថុនា ភូថង សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនទាំងអស់ លោកនាយក លោកគ្រូ អ្នក់ គ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្ស របស់កម្ពុជា មានលទ្ធភាពកាន់តែច្រើនក្នុងការចូលរួមប្រកួតប្រជែងសមត្ថភាពជាមួយប្រទេសដ៏ទៃ និងបានលើកទឹកចិត្តឱ្យ សិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ព្រោះថា“ធនធានមនុស្ស គឺជាគន្លឹះដ៏សំខាន់ដែលអាចបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃល្អៗរាប់មិនអស់»។ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មិថុនា ភូថងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា លីម បុក និង លោកស្រី ឈិវ កៀក ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងស្មារតី និង ថវិកាផ្ទាល់ខ្លួន សរុបចំនួន ២២៩,៦០០,០០០រៀល (ពីររយម្ភៃប្រាំបួនលានប្រាំមួយរយពាន់ រៀលគត់) ដើម្បីកសាងសាលាបឋមសិក្សាប្រកាំឡើងវិញ ដោយមានបំពាក់នូវសម្ភារសិក្សាមួយចំនួន និងសមិទ្ធផលផ្សេងៗមួយចំនួនទៀតសម្រាប់បម្រើឱ្យការរៀន និងបង្រៀន។ សមិទ្ធផលនេះជា អំណោយដ៏ថ្លៃថ្លាបំផុត និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល់កម្ពុជា ដែលបានផ្តោតយក កត្តាមនុស្សជាអាទិភាពទី១។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តោតជាសំខាន់លើការ អភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាព វិស័យអប់រំ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដោយផ្តោតការយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដូចជាស្ត្រី និងកុមារជាដើម។

ទន្ទឹមនឹងនេះ លោកជំទាវ មិថុនា ភូថងសង្ឃឹមថា អគារសិក្សាថ្មីនេះនឹងផ្ដល់ឱកាសដល់ក្មួយៗសិស្សានុសិស្ស ដែលមានបំណងចង់ចូលរៀន បានមកចូលរៀន និងបានចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា សំដៅធានាបានកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព។

ជាមួយគ្នានេះដែរ លោកជំទាវ មិថុនា ភូថងក៏សូមស្នើ ដល់ លោកឧកញ៉ា និងលោកជំទាវ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុកស្រែអំបិល លោកមេឃុំស្រែអំបិលនិងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាព និងកៀគរសប្បុរសជននានា ដើម្បីឧបត្ថម្ភបំពេញបន្ថែមនូវសម្ភារ បរិក្ខាផ្សេងៗដែលនៅខ្វះខាត ដូចជា៖ ការរៀបចំឱ្យមានទីតាំងសម្រាប់ការធ្វើលំហាត់ប្រាណ សម្ភារកីឡាមួយចំនួន និងសម្ភារដ៏ទៃទៀតដែលអាចបម្រើដល់ការបង្រៀន និងរៀន៕

អត្ថបទដែលជាប់ទាក់ទង