ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលឯកឧត្តម Oscar Manuel Silvera Martinez រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋគុយបា
ភ្នំពេញ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលឯកឧត្តម Oscar Manuel Silvera Martinez រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹងលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងគុយបាក្នុងវិស័យច្បាប់ និងយុត្តិធម៌បន្ថែមទៀត។