**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំបារាំង និងវៀតណាម នៅសប្តាហ៍ក្រោយ

សេអ៊ូល៖ ការិយាល័យរបស់លោក Yoon Suk Yeol បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងវៀតណាមនៅសប្តាហ៍ក្រោយ ហើយនឹងជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរ។

លោក Kim Tae-hyo អនុទីប្រឹក្សាសន្តិសុខជាតិរបស់លោក Yoon Suk Yeol បានឲ្យដឹងថា លោក Yoon Suk Yeol នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងប៉ារីសរវាងថ្ងៃទី ២០ និង ២១ ខែមិថុនា។

លោកក៏នឹងចូលរួមកិច្ចប្រជុំរបស់ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដែលជាអ្នករៀបចំពិព័រណ៍ឆ្នាំ ២០៣០ ផងដែរ។

ដំណើរ​ទស្សន​កិច្ច​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​ដេញ​ថ្លៃ​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពិព័រណ៍​នេះ។ ប្រទេសម្ចាស់ផ្ទះសម្រាប់ពិព័រណ៍ឆ្នាំ ២០៣០ ត្រូវបានគេរំពឹងថានឹងត្រូវបានជ្រើសរើសនៅក្នុងខែវិច្ឆិកា។

លោក Yoon Suk Yeol ក៏នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមនៅថ្ងៃទី ២២ ខែមិថុនា តបតាមការអញ្ជើញរបស់លោក Vo Van Thuong ដែលជាប្រធានាធិបតីរបស់ប្រទេសវៀតណាម។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនឹងអមដំណើរដោយគណៈប្រតិភូធុរកិច្ចចំនួន ២០៥ នាក់ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសវៀតណាម។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង