**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន**អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះ រួតបាកាននៅជ្រុងអាគ្នេយ៍**ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេស ប៊ួគីណាហ្វាសូ ជួបសម្តែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីនកម្ពុជា**ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អភិបាលខេត្តរងខេត្តកណ្ដាល ស្នើដល់គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត ត្រូវបន្តចងក្រងសៀវភៅកាយរឹទ្ធិកម្មតាមផ្នែកនីមួយៗ និងធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ

ភ្នំពេញ៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានស្នើដល់គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត ត្រូវបន្តចងក្រងសៀវភៅកាយរឹទ្ធិកម្មតាមផ្នែកនីមួយៗ និងធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ចាប់តាំងពីថ្នាក់ខេត្ត ក្រុង ស្រុក និងកងឯកភាព(សាលារៀន) ទូទាំងខេត្ត។

ថ្លែងនៅក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នូល “កាយរឹទ្ធិ រស់ក្នុងសន្តិភាព” កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា កម្មវិធីកាយរឹទ្ធិកម្ម ពិតជាការអប់រំក្រៅប្រព័ន្ធដ៏មានប្រសិទ្ធភាព និងបានដើរតួនាទីយ៉ាងសកម្ម ដើម្បីគាំទ្រដល់ការអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាថ្នាលបណ្តុះបណ្តាលកុមារ និងយុវជន ឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម ពលរដ្ឋសកល និងជាសមាជិកសកម្មក្នុងសហគមន៍រស់នៅរបស់ពួកគេ។

លោកអភិបាលរងខេត្ត បន្តថា អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងកាយរឹទ្ធិជាតិកម្ពុជា បានកំណត់ថា ចលនាកាយរឹទ្ធិ គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ ហើយបើកចំហ ដល់ជនគ្រប់រូប ដោយមិនគិតអំពីភេទ ដើមកំណើត សញ្ជាតិ ឬគោលជំនឿ ដោយអនុលោមទៅតាម គោលបំណង គោលការណ៍ និងវិធីកាយរឹទ្ធិកម្ម។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងបន្ថែមថា នាពេលកន្លងមក កាយរឹទ្ធិជាតិកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យក្លាយជាបុគ្គលប្រកបដោយសក្តានុពល ភាពពេញលេញនូវ ផ្លូវកាយសម្បទា ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុង សហគមន៍តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានស្នើដល់គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត ត្រូវបន្តចងក្រងសៀវភៅកាយរឹទ្ធិកម្មតាមផ្នែកនីមួយៗ និងធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ចាប់តាំងពីថ្នាក់ខេត្ត ក្រុង ស្រុក និងកងឯកភាព(សាលារៀន) ទូទាំងខេត្ត។ បន្តខិតខំរៀបចំនូវផែនការសកម្មភាព បទបញ្ញត្តិ សេចក្តីណែនាំ និងឯកសារផ្សេងៗ ដើម្បីបំពេញបន្ថែមលើផែនការយុទ្ធសាស្ត្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តការងារប្រចាំថ្ងៃរបស់យុវជនកាយរឹទ្ធិតាមសាលារៀនឱ្យច្បាស់លាស់ និងមានប្រសិទ្ធភាព។ បន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជាមួយក្រុមប្រឹក្សាកាយរឹទ្ធិក្រុង ស្រុក គ្រប់បណ្តាអង្គការ និងដៃគូអភិវឌ្ឍន៍ដែលកំពុងសកម្មភាពក្នុងខេត្ត ដើម្បីជួយជំរុញលើកកម្ពស់ចលនាកាយរឹទ្ធិឱ្យមាននិរន្តរភាព ប្រសិទ្ធភាព និងគុណវុឌ្ឈ។ បន្តកិច្ចខិតខំប្រឹងប្រែងរៀបចំផែនការ ប្រតិបត្តិរយៈពេលវែង មធ្យម និងខ្លីរបស់ស្ថាប័នខ្លួន និងកៀរគរសប្បុរសជនបង្កើត «មូលនិធិកាយរឹទ្ធិ» គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់កាយរឹទ្ធិទូទាំងខេត្ត។

លោកបន្តថា គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញកាយរឹទ្ធិកម្មដល់មេដឹកនាំកាយរឹទ្ធិតាមបណ្ដ គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានជាតិ-អន្តរជាតិ ដើម្បីឱ្យក្លាយទៅជាធនធានកាយរឹទ្ធិ ដ៏មានសក្តានុពល ក្នុងការរៀបចំផែនការ និងកម្មវិធីកាយរឹទ្ធិកម្មនៅតាមកងឯកភាពរបស់ខ្លួន ដូចជា៖ «កម្មវិធីវឌ្ឍនកម្មកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បង» «កម្មវិធីបំពាក់កន្សែង និង សច្ចាប្រណិធានដល់នវកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បង» «ការបោះជំរំ» និង «គម្រោង ស្ម័គ្រចិត្តសហគមន៍» ជាដើម៕

អត្ថបទដែលជាប់ទាក់ទង