អ៊ំស្រីម្នាក់ មានអាការៈញ័រដើមទ្រូង និងពិបាកដកដង្ហើមខ្លាំង បានធូរស្រាលច្រើន ក្រោយទទួលការព្យាបាលពីក្រុមគ្រូពេទ្យ TYDA ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំស្រី ចេង កុសល អាយុ ៦២ឆ្នាំ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានអាការៈញ័រដើមទ្រូង និងពិបាកដកដង្ហើមខ្លាំង ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតតេជោ(TYDA) មកព្យាបាលនៅមជ្ឈមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយពីទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពេលនេះគាត់មានសភាពធូរស្រាលច្រើននិងអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។