**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង**សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក**រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅស្រុកស្ទោង បណ្តាលរងរបួសធ្ងន់ស្រាល ៨នាក់

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងក្រោមឱវាទប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ -លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង ជំនួយដឹកនាំការិយាល័យសរុបវិភាគ បានឡើងអានរបាយការណ៍ បូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលទាំងអស់ គ្រប់ផ្នែកពាក់ពន្ធ័រហូតបានលទ្ធផលគួរជាទីមោទន:។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវផែនការបន្តដល់កងកម្លាំងទាំងអស់៖
-ត្រូវពង្រឹងការផ្តល់សេវាធារណ:ឲ្យប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
-បន្តការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព
-ត្រូវបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលអត្តសញ្ញាណប័ណ្ណបន្ថែម
-ទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ ដែលមាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម
-ប្រយុទ្ធប្រឆាំង បទល្មើសសម្អាតប្រាក់
-ទប់ស្កាត់រាល់បទល្មើសឆ្លងដែន ទំនិញគេចពន្ធ គ្រប់ប្រភេទ និងភេវរកម្ម
-ទប់ស្កាត់អំពើរជួញដូរមនុស្ស និងផ្លូវភេទ គ្រប់ទំរង់
-បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព តាមមូលដ្ឋានឲ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើស
-កម្លាំងទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ស្ថាប័ននិងពាក់ព័ន្ធ
-ត្រៀមកម្លាំងយាម ល្បាត ប្រចាំការ ត្រៀមអន្តរាគមន៍២៤ម៉ោង
-កម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា គោរពវិន័យ និងគោរពច្បាប់
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងអង្គភាព ៕

អត្ថបទដែលជាប់ទាក់ទង