ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមបក្ស ក្នុងស្រុកជើងព្រៃ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងគណបក្សចុះជួយខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមបក្ស ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តទៅនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក គណៈអចិន្ត្រៃយ៍បក្សខេត្ត មន្ត្រីគណបក្សមូលដ្ឋាន មន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងសកម្មជនគណបក្សដែលមានអ្នកចូលរួមប្រមាណ ៨,០៨០នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានផ្តល់ថវិកាឧបត្ថម្ភរបស់គណបក្ស និងជូនដល់សមាជិក សមាជិកាដែលបានចូលរួមទាំងអស់ផងដែរ ៕