ក្រសួងសាធារណការចុះហត្ថលេខាលើឯកសារកំណត់ហេតុនៃកិច្ចពិភាក្សា ជាមួយ NEDA របស់ថៃ លើគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨ ចាប់ពីក្រឡាញ់-សំរោង-អូរស្មាច់
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាលើគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨ ចាប់ពីក្រឡាញ់-សំរោង-អូរស្មាច់ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) នៃព្រះរាជាណាចក្រថៃ តំណាងដោយលោក Perames Vudthitornetiraks ប្រធាន NEDA។
ក្រោយការចុះហត្ថលេខាលើកំណត់ហេតុនៃការពិភាក្សានេះ សម្រាប់ជំហានដំបូង ភាគី NEDA នឹងផ្តល់ជំនួយផ្នែកបច្ចេកទេសលើការចុះសិក្សា វាស់វែង និងគំនូសប្លង់លម្អិត នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨ ចាប់ពីក្រឡាញ់-សំរោង-អូរស្មាច់៕