ឯកឧត្តម ហ៊ុន ម៉ានី នាំយកថវិកាដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី នៅរសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣ បាននាំយកថវិកាដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត ចំនួន ៤១ ៨០០ ០០០ រៀល ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
កម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកៀគរថវិកា ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children ដែលសកម្មភាពនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរបស់ស.ស.យ.ក.ដែលកន្លងមកធ្លាប់បានធ្វើជាច្រើនលើក។ ផ្សារភ្ជាប់ជាមួយសកម្មភាពខាងលើ កម្មវិធីមួយនេះក៏បានបំផុស ឲ្យ ប្រជាពលរដ្ឋ ចូលរួម លេង កីឡា ប្រកបដោយសាមគ្គីភាព និងមោទនភាពក្នុងនាមជាមហាគ្រួសារខ្មែរ រួមទាំងបានផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាពបច្ចេកទេសរបស់ពួកគេលើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពលដើម្បូត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។
កម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកៀគរថវិកា ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children ដែលសកម្មភាពនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរបស់ស.ស.យ.ក.ដែលកន្លងមកធ្លាប់បានធ្វើជាច្រើនលើក។ ផ្សារភ្ជាប់ជាមួយសកម្មភាពខាងលើ កម្មវិធីមួយនេះក៏បានបំផុស ឲ្យ ប្រជាពលរដ្ឋ ចូលរួម លេង កីឡា ប្រកបដោយសាមគ្គីភាព និងមោទនភាពក្នុងនាមជាមហាគ្រួសារខ្មែរ រួមទាំងបានផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាពបច្ចេកទេសរបស់ពួកគេលើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពលដើម្បូត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ៕