លោក ញ៉ាញ់ ជាបហ៊ង ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោកស្រីព្រីង យ៉ាដា អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ដែលឪពុកក្មេកទទួលមរណៈភាពដោយរោគាពាធ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរ បានទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោកស្រីព្រីង យ៉ាដា អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក បានបាត់បង់ឪពុកក្មេកដែលទទួលមរណ:ភាពក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។