**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្តម គួច ចំរើន៖ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យដេញថ្លៃការអភិវឌ្ឍផ្លូវបេតុងនៅតាមឃុំ-សង្កាត់បានចំនួន២៤ ក្នុងចំណោម ២៩ឃុំ-សង្កាត់ក្នុងខេត្ត

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ក្នុងស្រុកព្រៃនប់។

តាមសេចក្តីប្រកាស ស្តីពីការតែងតាំងមន្រ្តីរាជការ តាមប្រកាសលេខ ២៤៦២ប្រក សម្រេចតែងតាំងលោកស្រី វាល់ ច័ន្ទវលក្ខណ៍ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ បានធ្វើការបេ្តជ្ញាចិត្ត៖
១.បេ្តជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំរើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ឆន្ទៈម្ចាស់ការ ភក្តីភាព សីលធម៌ និងមានមនៈសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រងសាធារណរបស់រាជរដ្ឋាភិបាល
២.ប្តេជ្ញាអនុវត្តកម្មវិធីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រួមទាំងគោលការដឹកនាំរបស់រដ្ឋបាលស្រុក ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន
៣.បេ្តជ្ញាខិតខំសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាស្របតាមបច្ចេកវិទ្យាជំនាន់ ៤.០ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចម្រើន ឆ្លើយតបទៅនឹងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់
៤.ខិតខំរក្សាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវ:មន្រ្តីរាជការ ស្របតាមលក្ខន្តិកមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ
៥.ខិតខំរក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ សហការជាមួយបណ្តាមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្តព្រះសីហនុឱ្យបានល្អប្រសើរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការកោតសរសើរការចាត់ចែងដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកព្រៃនប់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណដោយស្មារតីសាមគ្កីភាព និងដោះស្រាយបញ្ហាប្រឈមនានាបានល្អប្រសើរ ក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គណៈអភិបាលត្រូវបានកំណត់អាណត្តិរបស់ខ្លួនក្នុងមួយអាណត្តិមាន ៤ឆ្នាំ ប្រសិនបំពេញការងារល្អ អាចបន្តអាណត្តិទី២ សម្រាប់គណៈអភិបាលក្រុង ស្រុក និងខេត្ត។ ស្នើសុំការប្រមូលផ្តុំបញ្ចេញសមត្ថភាព រួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន យើងត្រូវចេះក្តាប់ឱកាសនៅមូលដ្ឋាន ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តការយកចិត្តទុកដាក់ការផ្តល់សេវាសន្តិសុខប្រើប្រាស់គ្រប់វិធានការ ពិសេសសន្តិសុខដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតសម្តែងមតិរបស់ខ្លួនក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីដំណើរការអភិវឌ្ឍនៅស្រុកព្រៃនប់ មានការរីកចម្រើន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍឆ្នាំ២០២៣នេះ គម្រោងដេញថ្លៃមានការយឺតជាងឆ្នាំ២០២២ យើងបានធ្វើការកែទម្រង់ នៃការដេញថ្លៃ ដើម្បីធ្វើយ៉ាងណាឱ្យបានសមិទ្ធផលនៅក្នុងមូលដ្ឋានរបស់យើងបានច្រើននៅក្នុងឃុំ។ រដ្ឋបាលខេត្តបានដាក់ឱ្យដេញថ្លៃការអភិវឌ្ឍផ្លូវបេតុងនៅតាមឃុំ-សង្កាត់បានចំនួន២៤ ក្នុងចំណោម ២៩ឃុំ-សង្កាត់ក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះយើងក៏ត្រូវគិតអំពីគម្រោងអទិភាពសម្រាប់ធ្វើការអភិវឌ្ឍនៅឆ្នាំក្រោយបន្តទៀត និងសូមអបអរសាទរមន្រ្តីស្រុកព្រៃនប់ បំពេញការងារបានល្អ ទន្ទឹមនោះយើងបន្តអភិវឌ្ឍសាងសង់ផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ នៅក្នុងឃុំ សង្កាត់។ រដ្ឋបាលខេត្តបានធ្វើការពង្រាយគម្រោងអភិវឌ្ឍដល់មូលដ្ឋាន ក្នុងឆ្នាំ២០២៣នេះ ក្នុងមួយឃុំ សង្កាត់មួយគម្រោងសម្រាប់ឆ្នាំ២០២៣នេះ។ ចំណែកការងារអភិវឌ្ឍរង្វង់មូលវាលរេញ ដើម្បីលើកកម្ពស់សោភណភាព បរិស្ថាន ដើម្បីបញ្ចៀសការលេចលង់នៅរដូវវស្សា ត្រូវធ្វើលូរកាត់ទទឹងផ្លូវចំនួន ៣កន្លែង ដើម្បីរំដោះជំនន់ទឹកភ្លៀង និងបន្តធ្វើរូបសំណាកនៅឆ្នាំក្រោយ ដោយសារតែថវិការបស់យើងមានកម្រិត។ ការបំរើសេវាសាធារណ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយនៅតាមឃុំ សង្កាត់ ដូច្នេះយើងត្រូវបន្តកាខិតខំទាំងអស់គ្នា ដើម្បីបំរើសេវាសាធារណជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ឆ្លើយតបទៅនឹងការគាំទ្រ និងសាទរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង