បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៤ មិថុនា ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៧នាក់
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នកជនសង្ស័យចំនួន ៦៧នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន៖ +ជួញដូរ ៩ករណី ឃាត់ ២៩នាក់ (ស្រី ៤នាក់)។+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។+ប្រើប្រាស់ ១០ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៧៤១,៩៨ក្រាម និង១កញ្ចប់តូច។-កេតាមីន (Ice) = ១៩៨,០៩ក្រាម។-កញ្ឆា = ១២០០,០ក្រាម៕