**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

សម្ដេច ស ខេង៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលទទួលបាន ពិតជាមានអត្ថន័យសម្រាប់ខ្ញុំ ហើយក៏ជាមោទនភាពមួយដែរ ព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែង គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។

ក្នុងអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាវិទ្យាសាស្ត្រគណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្ដេច ហើយសម្រេចផ្ដល់នូវ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទដល។

សម្ដេចមានប្រសាសន៍ថា យើងទាំងអស់គ្នាមើលឃើញស្រាប់នៅទីនេះ រយៈពេល៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងរូបសម្ដេចផ្ទាល់ ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសប្បុរសជននានា បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាជិតពីរម៉ឺននាក់ក្លាយជាធនធានមនុស្សដ៏សំខាន់ចូលរួមក្នុងការបម្រើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងខ្លះទៀតបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស រួមចំណែកដល់ការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិមកទល់បច្ចុប្បន្ន។

សម្ដេចរម្លឹកថាជាតំបន់ដាច់ស្រយាល នៃប្រទេសក៏ដោយ សិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ ក៏ដូចជា តំបន់ដទៃទៀតទូទាំងប្រទេស អាចមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅទីនេះ។ សម្ដេចនៅតែជឿជាក់ឱ្យតម្លៃនិងគាំទ្រជានិច្ចលើការអប់រំនៅគ្រប់កម្រិត ជាពិសេសកម្រិតឧត្តម សិក្សា និងកម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នាទៅរកមុខជំនាញវិជ្ជាជីវៈប្រចាំជីវិត ដែលមានន័យថា ពលរដ្ឋម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់យ៉ាងតិច ដើម្បីចិញ្ចឹមជីវិត។ ដូច្នេះហើយ ដរាបណាសម្ដេចនៅមានកម្លាំង និងធនធាន សម្ដេចនៅតែបន្តគាំទ្រ ដល់វិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍជាតិ។

សម្ដេចបានអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបានផ្ដល់នូវការវាយតម្លៃខ្ពស់សម្រាប់សម្ដេច ហើយចាប់ផ្ដើមពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនេះហើយ ដែលសម្ដេចមានមូលដ្ឋានដើម្បីស្វែងរកបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅទីតាំងផ្សេងទៀតនៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការមូលដ្ឋានក្រៅពីរាជធានីភ្នំពេញដើម្បីបង្ខិតឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេស ក្មួយៗសិស្ស-និស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សានៅរាជធានីបាន ព្រោះកាលជំនាន់សម្ដេចរៀន កុំថាឡើយថ្នាក់ឧត្តមសិក្សាសូម្បីថ្នាក់បឋមសិក្សាឬថ្នាក់មធ្យមសិក្សា ក៏មានការលំបាកក្នុងការស្វែងរកសាលារៀនដែលនៅជិតផ្ទះដែរ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេខបានថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែល បានបង្កលក្ខណៈងាយស្រួលធ្វើឱ្យសាកលវិទ្យាល័យមានដំណើរការល្អ និងមានការរីកចម្រើន។ ទន្ទឹមនេះដែរសម្ដេខក៏សូមអំពាវនាវចំពោះសប្បុរសជនទាំងអស់ មេត្តាបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាតទៅទៀត ដើម្បីអាចឱ្យមជ្ឈមណ្ឌលជាតិអប់រំ និងបណ្ដុះបណ្តាល ជាស៊ីមកំចាយមារ មានលទ្ធភាពដាក់ឱ្យដំណើរការឆាប់រហ័ស និងសម្រេចតាមផែនការនៅ ឆ្នាំសិក្សាថ្មីខាងមុខ។

ព្រមជាមួយនេះគ្នាដែរ សម្ដេចក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុម ប្រឹក្សាភិបាល, គណៈគ្រប់គ្រង, គណៈកម្មការសាងសង់, បុគ្គលិក, សាស្ត្រាចារ្យ, ដៃគូសហ ប្រតិបត្តិការជាតិ-អន្តរជាតិ និងក្មួយៗទាំងអស់ សូមបន្តលើកស្ទួយវិស័យអប់រំនៅសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារឱ្យកាន់តែល្អប្រសើរ ជាពិសេស ការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់បន្តវេននិងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុំថាឡើយថ្នាក់ចំណេះទូទៅ សូម្បីថ្នាក់ឧត្តមសិក្សា ក៏មានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទាំងរដ្ឋ និងឯកជន ត្រូវបានបង្កើតឡើង នៅតាមបណ្ត ខេត្តស្ទើរតែទូទាំងប្រទេស។

សម្ដេចបន្តថាការទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទពីសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ដែលត្រូវបានផ្ដល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពស់ បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ និងភាពខុសគ្នា នៅក្នុង វិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។

សម្ដេចបានមានប្រសាសន៍ទៀតថា «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។

ជាមួយនឹងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេចក្រឡាហោម បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរព្រះគុណការអរគុណ ថ្វាយព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រចំពោះការងាររបស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើជាតិ និងបានផ្សារភ្ជាប់ ខ្លួនជាមួយនឹងប្រជាជាតិ។ ទន្ទឹមនេះ សម្ដេចក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ។

ជាមួយគ្នានេះ សម្ដេចក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស ដែលបានខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយសដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង