កញ្ឆាក្រៀមជាង ១៤គីឡូ ត្រូវបានអាវុធហត្ថខេត្តតាកែវចាប់បាន និងឃាត់ខ្លួនជនសង្ស័យម្នាក់
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វ/ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលជំនាញ ដោយទទួលបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការ និងសម្របសម្រួលនីតិវិធី ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីរក្សាទុកកញ្ឆាក្រៀម (ផ្ទាល់) នៅចំណុចរោងបាយខាងក្រោយផ្ទះភូមិចំបក់ ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។
ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ យ៉ាន ស្រ៊ន ភេទស្រី អាយុ៥៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅ ភូមិចំបក់ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន:
១/- កញ្ឆាក្រៀមចំនួន០២បាវ ទម្ងន់=១៤គីឡូ ២ខាំ(ដប់បួនគឺឡូពីរខាំ ថ្លង់ទាំងសំបក់បាវ )។
២/- ជញ្ជីងថ្លឹងកញ្ឆាចំនួន០១
៣/-ទូរសព្ទ័ដៃ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការ អ ហ ត ក ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕