ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ អ៊ំប្រុស អ៊ំស្រី និងបងប្រុស មានបញ្ហាភ្នែកឡើងបាយ និងកន្ទុយថ្លែន
ភ្នំពេញ៖ អ៊ំប្រុស អ៊ំស្រី បងប្រុស អញ្ជើញមកពីសហគមន៍ក្រីក្រក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មានបញ្ហាភ្នែកឡើងបាយ និងកន្ទុយថ្លែនបានមកធ្វើការវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែនដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួងដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។