សម្ដេចតេជោ៖ បក្សប្រជាជន ដឹកនាំរាជរដ្ឋាភិបាល មានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល មានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។
ក្នុងឱកាសន្តអញ្ជើញចុះជួបសួរសុខទុក្ខកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។
សម្ដេចតេជោបន្ថែមថា គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមអ្វីដែលអាចធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់ ក្រោយទទួលបានសុខសន្តិភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕