**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន

លោកជំទាវ ភឿង សកុណា ៖ យើង ប្រឹងប្រែងថែរក្សាសន្តិភាពមិនឲ្យបាត់បង់ទៅវិញនោះទេ ពីព្រោះយើងរកបានមកដោយលំបាកណាស់

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវចងចាំថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ហើយទោះនៅក្នុងតម្លៃណាមួយក៏ដោយគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងថែរក្សាសន្តិភាពនេះមិនឲ្យបាត់បង់ទៅវិញនោះទេ ពីព្រោះយើងរកបានមកដោយលំបាកណាស់។
ការថ្លែងរបស់លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ១៦៣០នាក់ ស្រី៦២៤នាក់ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោកជំទាវ បណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានច្រើនណាស់ ប៉ុន្តែលោកជំទាវ សូមផ្តោតសំខាន់ៗតែនៅលើគោលនយោបាយមួយចំនួន ដែលយើងបានធ្វើរួចមកហើយ និងប្រឹងធ្វើបន្តទៅមុខទៀត។ ក្នុងនោះគោលនយោបាយនៅក្នុងប្រទេស ដាច់ខាតយើងរក្សាការពារនូវសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីឲ្យសមិទ្ធផលធំៗរបស់យើងនេះ បានរឹងមាំស្ថិតស្ថេរគង់វង្ស។
លោកជំទាវ បានចោទសួរថា ហេតុអ្វីសន្តិភាព ចែកមិនដាច់? ប៉ុន្តែសមាជិក សមាជិកាទាំងអស់ មិនបាច់មើលទៅឆ្ងាយនោះទេ យើងអាចមើលតែតាមប្រព័ន្ធផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ថាតើប្រទេសមួយចំនួននៅលើពិភព លោក ដូចជានៅវៀតណាម មីយ៉ាន់ម៉ា អ៊ុយក្រែន ស៊ូដង់ ថាតើប្រទេសទាំងអស់នេះ មានសន្តិភាពដែរឬទេ សព្វថ្ងៃនេះបញ្ហាដោយការប៉ះទង្គិចប្រដាប់អាវុធ មានជាង ៣០០កន្លែង នៅលើពិភពលោកទាំងមូល។ ការកើតមានសង្រ្គាមនេះឡើង ដោយសារការដឹកនាំ ក៏ប៉ុន្តែការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអង្គព្រះមហាក្សត្រជាម្លប់ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសន្តិភាព ហើយកាលណាមានសន្តិភាព អ្វីៗក៏អាចមានបានផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថា គណបក្សប្រជាជនកម្ពុជា កកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គិតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៧២ឆ្នាំ។ ក្នុងន័យនេះ បើយើងគិតថា ដើម ឈើមួយ ដើម ដែលដាក់ដាំទៅក្នុងដី ឆ្លងកាត់ខ្យល់ ភ្លៀង ព្យុះ ទាំងរស់មកដល់សព្វថ្ងៃ បែកមែកសាខាធំឡើងៗ នេះគឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលជាសមាជិកបក្ស។ ក្នុងរយៈពេល៧២ឆ្នាំនេះ បន្ទាប់ពីការប្រឹងប្រែងតស៊ូទាំងយប់ ទាំងថ្ងៃគណបក្ស ក៏ប្រឹងប្រែង រៀនសូត្រ មានបទពិសោធន៍ មានធនធានមនុស្ស និងហិរញ្ញវត្ថុ និងទំនាក់ទំនង ក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យយើងទាំងអស់គ្នាមានមោទនភាពថា គណបក្សប្រជាជន គឺជាគណបក្សមួយរឹងមាំក្នុង ចំណោមគណបក្សនានាក្នុងប្រទេសកម្ពុជា អ្វីៗទាំងអស់នេះ កើតឡើងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតថ្នាក់ដឹកនាំ របស់គណបក្សយើងផង ដែលមានសម្តេចតេជោ ជាប្រមុខ ក៏ដូចជាការប្រឹងប្រែងរបស់សមាជិក សមាជិការបស់យើងទាំងអស់គ្នាផង។
ក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ សូមផ្តាំផ្ញើនូវការអរគុណពីសំណាក់អស់លោក មន្រី្តរាជការយើងទាំងអស់គ្នា ដែលបម្រើការងារនៅក្នុងអង្គភាពជាមួយគ្នានេះ គោរពដឹងគុណ និងលើកទឹកចិត្តនូវកី្តស្រឡាញ់រាប់អាន និងស្នើសុំកិច្ចការនេះបន្តដំណើរជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង