**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកការដ្ឋានសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីពីអត្រាសង្ឃឹមរស់របស់ប្រជាពលរដ្ឋខ្មែរដែលមានត្រឹមប្រមាណ៥៦ឆ្នាំប៉ុណ្ណោះនាឆ្នាំ១៩៩៨ ប៉ុន្តែបច្ចុប្បន្ននេះអត្រាសង្ឃឹមរស់ជាមធ្យមរបស់ប្រជាពលរដ្ឋខ្មែរគឺប្រមាណ ៧០ឆ្នាំ ដែលលទ្ធផលនេះទទួលបានក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយនៃរាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំក្នុងការលើកកម្ពស់លើគ្រប់វិស័យទាំងអស់ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងបង្កើនឱ្យមានភាពរីកចម្រើននៃសេដ្ឋកិច្ចគ្រួសារ សុខភាព និងអនាម័យផងដែរ។

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបើកការដ្ឋាននាឱកាសនេះរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន ៣ ៩៦៥កន្លែង ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន១កន្លែងមានសមត្ថភាពផ្ទុកទឹកកខ្វក់ចំនួន ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រព័ន្ធលូរំដោះទឹកភ្លៀង រួមមាន៖ លូបង្ហូររៀបថ្មរាងអក្សរ V ប្រវែង ២ ៩២៩ម៉ែត្រ លូបេតុងប្រអប់ប្រវែង ៩០៣ម៉ែត្រ លូបេតុងបូលប្រវែង ២៤៤ម៉ែត្រ លូបេតុងរាងអក្សរ U ប្រវែង ៨៩,៩ម៉ែត្រ កន្លែងបង្ហូរចេញចំនួន ១កន្លែង និងស្ថានីយបូមចំនួន១កន្លែង។

ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយនៃរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានលើកកម្ពស់វិស័យអនាម័យ និងធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាលើការវិនិយោគអនាម័យនៅក្នុងទីក្រុង។ វិស័យទឹកកខ្វក់ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ដូចដែលបានរៀបរាប់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសក្នុងចតុកោណទី៤ (ការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព) មុំទី៣ (ពង្រឹងផែនការ និងការគ្រប់គ្រងទីក្រុង) ចំណុចទី៣ (រៀបចំផែនការមេហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ព្រមទាំងបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ជាពិសេសប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់)។

គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាអង្គភាពគ្រប់គ្រងគម្រោង បានចាប់ផ្តើមអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងមានទីតាំងស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការសហការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd. និងម៉ៅការសាងសង់ដោយក្រុម Beijing Urban Construction Group Co., Ltd (BUCG) ក្នុងគម្រោងថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក ដែលចាប់ផ្តើមការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង