**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះជន្ម៨៧ យាងចូល៨៨ព្រះវស្សា ប្រារព្ធធ្វើនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ យោងលិខិតលេខ៦២/២៣ កាកបាទក្រហមកម្ពុជាចុះថ្ងៃទី១  ខែមិថុនា  ឆ្នាំ២០២៣  របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា  កាកបាទក្រហមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្ត ដើម្បីថ្វាយព្រះសព្ទសាធុការពរជ័យ សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៨៧ យាងចូល៨៨ ព្រះវស្សា។

ពិធីនេះប្រព្រឹត្តទៅនៅវត្តគិរីជុំចម្ការខ្នុរ  សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ កម្មវិធីបានរៀបចំតាមបែបកិច្ចសាសនាមានរបាំជូនពរ  និងព្រះសង្ឃសូត្រធម៌ជ័យមង្គលគោរពថ្វាយសម្តេចម៉ែ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារយ៉ាងដូច្នេះថា នាឱកាសដ៍ មង្គលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៧ យាងចូល៨៨ ព្រះវស្សា ទៅថ្ងៃអាទិត្យ១កើត ខែបឋមសាធ ឆ្នាំថោះ បញ្ហាស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុមកាកបាទក្រហម ឃុំសង្កាត់ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំជាម្ចាស់សុំព្រះបរមរាជានុញ្ញាតិ ក្រាបថ្វាយបង្គំ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី មហាប្រសើរ គ្រប់ប្រការ សម្ដេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ឲ្យប្រជានុរាស្ត្រ ជារៀងដរាបរៀងទៅ និងប្រកបដោយព្រះព្រហ្មវិហារធម៌ នៃសម្ដេចព្រះមហាក្សត្រី រាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលព្រះអង្គបានលះបង់  នូវព្រះកាយពល  មិនគិតពីការនឿយហត់និងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ទ្រង់គ្រប់ទីកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ឧត្តុង្គឧត្តមនេះទូលព្រះបង្គំជាខ្ញុំសូមលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយថែរក្សាព្រះមហាក្សត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកគង់ប្រោសប្រទាន  នៅសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសុំព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ចុងបញ្ចប់ថ្នាក់អធិបតីបានប្រគេនចង្ហាន់ និងប្រគេនទេយ្យវត្ថុ ចំពោះព្រះស្ឃ ជូនតាជីយាយជី ២០នាក់ និងប្រលែងសត្វផងដែរ៕

អត្ថបទដែលជាប់ទាក់ទង